Davis Cup 2017 កម្ពុជា​ប៉ះ ​​កៀហ្សី​ជីស្ថាន ​បន្តិច​ទៀត​ ក្រោយ​លត់​មីយ៉ាន់ម៉ា​ទក់​សាច់

  • 2017-04-04 07:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​កីឡា​វាយ​កូន​​បាល់​កម្ពុជា នឹង​​​ប៉ះ​ក្រុម​កីឡា​វាយ​កូន​បាល់​​​ ​កៀហ្សី​ជីស្ថាន បន្តិច​ទៀត​​នេះ​ ក្រោយ​លត់​ក្រុម​មីយ៉ាន់ម៉ា ៣-០​​កាល​ពី​​ម្សិល​​មិញ​​ ក្នុង​ការ​ប្រកួត Davis Cup 2017 ​​តំបន់​អាស៊ី/អូសេអានី ​កម្រិត​​ទី​៤ ក្នុង​ពូល A នៅ​ប្រទេស​បារ៉ែន​។

ក្រុម​កីឡាករ​វាយ​កូន​បាល់​កម្ពុជា​ មុន​ចេញ​ទៅ​ប្រកួត​

​ចំពោះ​លទ្ធផល​កាល​ពី​ម្សិល​មិញ​នេះ​គឺ​វិញ្ញាសា​វាយ​ទោល​ទី១​កីឡាករ ម៉ម ផល្គុន ​យក​ឈ្នះ​កីឡាករ TinMyo WAI របស់​មីយ៉ាន់ម៉ា​ក្នុង​លទ្ធផល ២-០ ជាមួយពិន្ទុ ៦-១ និង ៧-៥ និងវាយទោលទី២ កីឡាករ ឡុង សំនៀង យក​ឈ្នះ​កីឡាករ AungKyaw NAING របស់​មីយ៉ាន់ម៉ា ដោយ​លទ្ធផល ២-១ ជាមួយពិន្ទុ ៤-៦, ៦-៣ និង ៦-២ ។ ​ចំណែក​​វិញ្ញាសា​វាយ​គូ​កីឡាករ​វ័យក្មេង អោ សារិទ្ធ ចាប់​ដៃគូ​ជាមួយ​ ប៊ុន កេន្នី បាន​យក​ឈ្នះ​លើ​ក្រុម​កីឡាករ​មីយ៉ាន់ម៉ា ដោយ​លទ្ធល ២-០ ជាមួយ​ពិន្ទុ ៦-២ និង ៦-១ ។

​ក្នុង​ពូល A ​នេះ​មាន​ចំនួន ៥​ប្រទេស​​រួម​មាន អារ៉ាប៊ីសាអ៊ូឌីត, បារ៉ែន, មីយ៉ាន់ម៉ា, កៀហ្សី​ជីស្ថាន និង​កម្ពុជា៕

រូប​ថត​ផ្ដល់​ឲ្យ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​