ហុងដា Scoopy-i ២០១៨ នឹង​លេច​រូប​រាង​ស្អែក​នេះ​ នៅ​អ៊ីអន

  • 2017-04-05 03:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស្ចារ្យ​​ហុង​ដា​ Scoopy I ស៊េរី​ថ្មី​ឆ្នាំ ២០១៨ ដែល​​បាន​អាប់ដេត​បន្ថែម​ចំណុច​ថ្មីៗ​ជា​ច្រើន​កាន់​តែ​ទាក់​ទាញ​ជាង​ស៊េរី​មុនៗ ​នឹង​លេច​ចេញ​រូប​រាង​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ​។

ប្រិយ​មិត្ត​ដែល​កំពុង​តែ​រង់​ចាំ​​តាមដាន​ ថា​ ហុង​ដា​ Scoopy I ស៊េរី​ថ្មី​ឆ្នាំ ២០១៨ នេះ​មាន​អ្វី​ប្លែក​ប៉ុណ្ណា​​​នោះ​ ខាង​ក្រុមហ៊ុន អិន ស៊ី អិច ហុងដា ក៏​បាន​បង្ហើរ​ពត៌មាន​ក្នុង​ទំព័រ​ហ្វេសប៊ុក https://www.facebook.com/ncxhonda.kh/ ថា ហុងដា ស៊េរី​ថ្មី​ឆ្នាំ ២០១៨ នឹង​លេច​រូបរាង​ទ្បើង នៅ​រោងកុន​ Major Cineplex Aeon mall នៅ​ថ្ងៃ​ស្អែក​ ម៉ោង​ប្រហែល ៥ : ០០​ រសៀល មិន​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​​មាន​រង្វាន់​ជាច្រើន​សម្រាប់​អ្នក​ចូលរួម​ទៀត​ផង​ ជា​ពិសេស​នោះ​​លោក​អ្នក​អាច​​ចូលរួម​ដោយ​សេរី​។

លក្ខណៈ​សម្បត្តិ​លម្អិត​របស់​ Scoopy-I ឆ្នាំ​ ២០១៨ ៖

ម៉ាស៊ីន ៖ PGM-Fi បញ្ចុះ​កម្ដៅ​ដោយ​​ខ្យល់

កម្លាំង ៖ ១០៨,២ សេសេ

ទំហំ​ (ទទឹង x បណ្ដោយ x កម្ពស់) ៖ ៦៨៦ x ១ ៨៥៦ x ១ ០៥៩ ម.ម

ប្រវែង​ពី​កង់​មុខ​ទៅ​ក្រោយ ៖ ១ ២៥៦ ម.ម

ចំណុះ​ប្រេង ៖ ៤ លីត្រ

ទម្ងន់ ៖ ៩៨ គីឡូក្រាម

ហ្វ្រាំង​មុខ ៖ ហ្វ្រាំង​ថាស

ហ្វ្រាំង​ក្រោយ ៖ ហ្វ្រាំង​​ស្បែក

Combi Brake ៖ មាន​

ចង់​ឃើញ​ប៉ុណ្ណា​ កុំ​ភ្លេច​ថ្ងៃ​ស្អែក​ម៉ោង​៥ ជួបគ្នា​!

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី