Davis Cup 2017 ​កម្ពុជា​​ឈរ​កំពូល​តារាង​​ក្រោយ​ឈ្នះ​ ​កៀ​ហ្សីជី​ស្ថាន

  • 2017-04-05 04:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កីឡា​​វាយ​កូន​បាល់​កម្ពុជា​កំពុង​​ស្ថិត​កំពូល​តារាង​ពូល A ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​​កីឡា​វាយ​កូន​បាល់​ ​​កៀហ្សី​ជីស្ថាន ​២-១​កាល​ពី​ម្សិល​មិញ ក្នុង​ការ​ប្រកួត​ Davis Cup 2017 ​​តំបន់​អាស៊ី/អូសេអានី ​កម្រិត​​ទី​៤ ​នៅ​ប្រទេស​បារ៉ែន​។

ក្រុម​​កីឡាករ វាយ​កូន​បាល់​កម្ពុជា​ក្នុង​ពេល​ប្រកួត​​​ម្សិល​មិញ​

​សម្រាប់​លទ្ធផល​វិញ្ញាសា​វាយ​ទោល​ទី​១ ម៉ម ផល្គុណ (កម្ពុជា) យក​ឈ្នះ​កីឡាករ URUMBAEV Farhad (​កៀ​ហ្សីជី​ស្ថាន ) ​ក្នុង​លទ្ធផល ៦-២និង​ ៦-១។ វិញ្ញាសា​វាយ​ទោល​ទី​២​កីឡាករ​ អោ សារិទ្ធ (កម្ពុជា)​ ​ចាញ់​​កីឡាករ BABAK Evgeny (​កៀ​ហ្សីជី​ស្ថាន ) ៥-៧, ៧-៥ និង​ ២-៦។ ​ប៉ុន្តែ​លើ​វិញ្ញាសា​វាយ​គូ​កម្ពុជា​យក​ឈ្នះ​មក​វិញ​ដោយ​កីឡាករ​ ប៊ុន កេន្នី ​ចាប់​ដៃ​គូ​ជា​មួយ​កីឡាករ​ ឡុង សំនៀង (កម្ពុជា) យក​ឈ្នះ​កីឡាករ BABAK Evgeny និង​ SUROTIN DENIS (​កៀ​ហ្សីជី​ស្ថាន ) ៣-៦, ៦-២, ៦-១។ សរុប​ជា​លទ្ធផល​ កម្ពុជា ២-១ ​កៀ​ហ្សីជី​ស្ថាន

ប្រកួត​ទី​១ របស់​កម្ពុជា​គឺ​យក​ឈ្នះ​មីយ៉ាន់ម៉ា ៣-០​ ដោយ​ឡែក​ប្រកួត​បន្ទាប់​របស់​កម្ពុជា​ នឹង​ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​បារ៉ែន​នៅ​​រសៀល​ថ្ងៃ​ទី​៥ ​​ខែ​មេសា ឆ្នាំ​២០១៧​នេះ​។ ក្នុង​ពូល A ​នេះ​មាន​ចំនួន ៥​ប្រទេស​​រួម​មាន អារ៉ាប៊ីសាអ៊ូឌីត, បារ៉ែន, មីយ៉ាន់ម៉ា, កៀហ្សី​ជីស្ថាន និង​កម្ពុជា៕

តារាង​​ចំណាត់​ថ្នាក់

រូប​ថត៖ ផ្ដល់​ឲ្យ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​