មានរឿងមួយ ចេន សាយចៃ ថា ខ្មែរសុរិន អត់ចេះដូចខ្មែរកណ្ដាលសោះ!(វីដេអូ)
- 2017-04-06 02:08:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានរឿងមួយ ចេន សាយចៃ ថា ខ្មែរសុរិន អត់ចេះដូចខ្មែរកណ្ដាលសោះ!(វីដេអូ)
ចន្លោះមិនឃើញ
បើនិយាយពីក្បាច់រាំប្រពៃណី ខ្មែរសុរិន ចេះរាំតែបទកន្ទ្រឹម និងបទចង្វាក់បែបសប្បាយៗប៉ុណ្ណោះ ចំណែកបទរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ម៉ាឌីហ្សុន ឡាំលាវ ជាដើម មិនចេះរាំដូចបងប្អូនខ្មែរកណ្ដាលយើងឡើយ។ នេះបើតាមបង្ហើបឲ្យដឹងពី អ្នកនាង ចេន សាយចៃ តារាចម្រៀងខ្មែរសុរិន។
ចេន សាយចៃ មិនដឹងមូលហេតុដែលនាំឲ្យខ្មែរសុរិន មិនចេះរាំ បទរាំវង់ រាំច្បាច់ សាន់វ៉ាន់ ម៉ាឌីហ្សុន ឡាំលាវ នោះឡើយ ប៉ុន្តែតារាចម្រៀងរូបនេះ បានសន្និដ្ឋានថា អាចមកពីនៅខ្មែរសុរិន មិនមានបទចម្រៀង ចង្វាក់ទាំងនោះ ត្បិតអីបទចម្រៀងភាគច្រើនមានតែបទកន្ទ្រឹម។
តារាចម្រៀងរូបនេះបន្តថា បើនិយាយពីបទកន្ទឹ្រម ខ្មែរសុរិនដឹងក្ដីភ្លាម គឺចេះរាំភ្លាម ហើយប្រជាជនខ្មែរសុរិន គាំទ្រសិល្បៈខ្លាំងណាស់។ ជាមួយគ្នានោះ ក្រៅពីនៅរក្សាទំនៀមទម្លាប់បទចម្រៀងកន្ទ្រឹម ទំនៀមទម្លាប់ជាច្រើនផ្សេងទៀតបានល្អហើយក្ដី ក៏ខ្មែរសុរិន នៅតែបន្តរក្សាបានយ៉ាងល្អផងដែរ។
សូម ស្ដាប់ស្ដាប់វីដេអូ ចេន សាយចៃ ប្រាប់ពីខ្មែរសុរិន មិនចេះរាំវង់ រាំច្បាច់ សាន់វ៉ាន់ ម៉ាឌីហ្សុន ឡាំលាវ ដូចខ្មែរនៅ ប្រទេសកម្ពុជា៕