មាននៅឯណាភោជនីយដ្ឋានបែប VIP នៅក្រងព្រះសីហនុ?
- 2017-04-06 02:49:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាននៅឯណាភោជនីយដ្ឋានបែប VIP នៅក្រងព្រះសីហនុ?
ចន្លោះមិនឃើញ
ភោជនីយដ្ឋានដុះដូចផ្សិតកំពុងបន្តបើក និងដំណើរការឥតឈប់ឈរនៅក្នុងតំបន់ឆ្នេរ នៃក្រុងព្រះសីហនុ ប៉ុន្តែវាហាក់បីដូចជាមានការលំបាកក្នុងការស្វែងរក ពិសេសកន្លែងល្អ និងមានតម្លៃសមរម្យ។ យ៉ាងណាមិញ មានភោជនីយដ្ឋានបីកន្លែងផ្សេងគ្នាដែលមានលំដាប់ខ្ពស់ និងមានតម្លៃអាចទទួលបាន៖
១. ភោជនីយដ្ឋានជប៉ុន Ku Kai
អតិថិជនខ្មែរដែលភាគច្រើនដែលមកពីភ្នំពេញជាអ្នកជំនួញ និងមន្ត្រីរាជការ ច្រើនមកទទួលទានអាហារជប៉ុននៅក្នុងភោជនីយដ្ឋានមួយនេះ ដែលមិនត្រូវបានសូម្បីតែលើកផ្លាកបង្ហាញពីឈ្មោះភោជនីយដ្ឋានក្ដី។ បើទោះបីជា ភោជនីយដ្ឋាន Ku Kai មិនត្រូវបានផ្សព្វផ្សាយពីម្ហូបអាហារ និងសេវាកម្មរបស់ខ្លួនក៏ដោយ ប៉ុន្តែអតិថិជនចូលមកទទួលទានឥតស្រាកស្រានដោយមានការនិយាយតៗគ្នាពីម្ហូបអាហារ និងពិសេសមានការសរសើរពីរសជាតិត្រីឆៅស្រស់ Sashimi ដែលមានតម្លៃត្រឹមតែ ៣ដុល្លារប៉ុណ្ណោះក្នុងមួយឈុត។
២. រមណីយដ្ឋានកោះឋានសួគ៌ និងអាហារសមុទ្រ
មិនត្រឹមតែជារមណីយដ្ឋានឆ្ងាយពីទីប្រជុំជន ដែលមានទេសភាពស្រស់បំព្រង ដែលមានឃើញកោះពស់នោះទេ «កោះរតនៈ» ត្រូវបានទទួលស្គាល់ថាជាកន្លែងដែលអាចទទួលអាហារសមុទ្រគ្រប់ប្រភេទដែលមានរសជាតិឆ្ងាញ់បែបខ្មែរសឹងគ្រប់មុខ។ មិនតែប៉ុណ្ណោះ ភោជនីយដ្ឋាននៃកោះរតនៈ ត្រូវបានទូរទស្សន៍មកចុះផ្ដិតទស្សនីយភាពនៅទីនោះ និងបង្ហាញនូវរាល់ម្ហូបដែលចំអិនដោយចុងភៅខ្មែរ ដែលប្រជាជនចិននិយមទទួលទានបំផុត។
៣. ហាងកាហ្វេ និងភោជនីយដ្ឋាន Twin Lotus
តាមការសង្កេតមើល ភ្ញៀវដែលនិយមទៅទទួលទាននៅក្នុងហាងកាហ្វេ និងភោជនីយដ្ឋាន Twin Lotus ច្រើនជាអ្នកធំ និងមានបុណ្យស័កនៅក្នុងក្រុងព្រះសីហនុដែលបើកឡានទំនើបៗ។ Twin Lotus បើកបម្រើអាហារទាំងបីពេល ដែលមានអាហារពេលព្រឹកដូចជាគុយទាវ បាយ និងភេសជ្ជៈគ្រប់ប្រភេទ និងអាហារថ្ងៃត្រង់ រួមជាមួយនឹងអាហារពេលល្ងាចបែបខ្មែរ និងបរទេសជាច្រើនមុខ។ ម្ហូបដែលមានការទទួលទានច្រើនច្រើនគឺស្ទេក ដែលមានប្រភេទសាច់នាំចូលពីប្រទេសអូស្ត្រាលី រីឯភេសជ្ជៈវិញ អតិថិជនចូលចិត្តពិសាកាហ្វេ ដែលនាំចូលពីបរទេសដូចគ្នា មានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ពិសា។ ជាងនេះទៅទៀត នៅទីនោះមានកន្លែងចតរថយន្តនៅខាងមុខហាងសមរម្យ និងមានកន្លែងក្មេងលេងផងដែរ ដែលស័ក្ដិសមនឹងការអញ្ជើញមកទទួលទានជាលក្ខណៈក្រុមគ្រួសារ៕