កម្ពុជា​ចូល​រួម​មហា​សន្និបាត​​សមាគម​គណៈកម្មាធិការ​អូឡាំពិក​ជាតិ​ពិភព​លោក​នៅ​​ថៃ

  • 2014-11-07 21:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដឹក​នាំ​ដោយ​ឯក​ឧត្តម វ៉ាត់ ចំរើន បាន​ចូល​មហា​សន្និបាត​នៃ​សមាគម​គណៈកម្មាធិការ​ជាតិ​អូឡាំពិកពិភព​លោក​​(ANOC)​លើក​ទី​១៩​ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ​ចាប់​ពី​ថ្ងៃ​ទី​៥-៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ក្រោម​អធិបតី​ភាព​លោក Prayuth Chanochoa នាយក​រដ្ឋ​មន្ត្រី​ថៃ។

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក Ken Gadaffi ទី​ប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា ប្រធាន​ ANOC លោក Sheikh Ahmad Al-Fahad Al-Sabah បាន​ស្វាគមន៍​ចំពោះ​វត្តមាន​សមាជិក​ទាំង​អស់​ចំនួន​២០៣​ប្រទេស​ក្នុង​នោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​សម្រាប់​ពី​បើក​ជា​ផ្លូវ​ការ ហើយ​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​លោក ( IOC)​លោក Thomas Bach បាន​លើក​ឡើង​ថា ANOC ជា​ស្ថាប័ន​ដ៏​ល្អ​របស់​ពួក​គេ ហើយ​ភាព​រីក​ចម្រើន​បាន​កើត​ឡើង​ក្នុង​រង្វង់​ចលនា​អូឡាំពិក។

 

សម្រាប់​របៀបវារៈ​ចម្បង​នៃ​មហា​សន្និបាត​នេះ​គឺ​កំណែទម្រង់ និង​ទំនើបភាវូប្បនីយកម្ម​នៃ​សមាគម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក និង​ការ​​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​អាណត្តិ​ថ្មី​២០១៤-២០១៨។ ទោះ​បី​ជា​យ៉ាង​ណា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​សម្រាប់​អាណត្តិ​ថ្មី​មិន​ត្រូវ​បាន​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

 

ចូល​រួម​ក្នុង​មហា​សន្និបាត​នេះ ប្រទេស​កម្ពុជា​ជា​សមាជិក​បាន​ដឹក​នាំ​ដោយ​ឯក​ឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ទី​ប្រឹក្សា​លោក Gabriel Ken Gadaffi៕

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា ប្រភព៖ Ken