Scoopy ពីរម៉ូឌែលចេញផ្លូវការនៅខ្មែរម្សិលមិញ អត់ដាក់តម្លៃលក់ទេតែអាច Pre-order បាន
- 2017-04-07 02:17:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Scoopy ពីរម៉ូឌែលចេញផ្លូវការនៅខ្មែរម្សិលមិញ អត់ដាក់តម្លៃលក់ទេតែអាច Pre-order បាន
ចន្លោះមិនឃើញ
បន្ទាប់ពីទំព័រនិងគណនី Facebook ផ្លូវការប្រទេសថៃបញ្ចេញវីដេអូបង្ហាញរូបរាងនិងចំណុចពិសេសពីម៉ូតូ Scoopy-i ស៊េរីឆ្នាំ ២០១៨ ពីរម៉ូឌែលកាលពីរសប្តាហ៍មុន ពេលនេះវាបានបង្ហាញខ្លួនជាផ្លូវការនៅស្រុកខ្មែរហើយ តែប្រិយមិត្តអាចធ្វើការបញ្ជាទិញទុកមុនបាន។
Scoopy ពីរម៉ូឌែលដែលកាច់រាងកណ្ដាលផ្សារទំនើបម្សិលមិញ រួមមានម៉ូឌែល Scoopy Urban Team លាយជាមួយពណ៍ស្រស់ៗបីពណ៍គឺពណ៍ខៀវ ទឹកក្រូច និងពណ៍សុីជម្ពូ ចំណែកមួយម៉ូឌែលទៀតគឺ Scoopy-i Prestige លាយជាមួយពណ៍បីដូចគ្នា ពោលគឺ ខ្មៅ ស និងក្រហម។
អ្វីដែលគួរចាប់អារម្មណ៍នោះគឺថា ម៉ូតូពីរម៉ូឌែលថ្មីសន្លាងនេះ ប្រិយមិត្តអាចធ្វើការកម្មង់ទុកមុនបានចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែឧសភា ក្នុងចំនួនមានកំណត់ ៣០០០ គ្រឿង ប៉ុន្តែគួរឲ្យស្តាយនៅពេលនេះក្រុមការងារក៏ទាន់អាចបញ្ជាក់តម្លៃបានដែរ។