ទៅបុណ្យភូមិ មិនខ្វះអីញ៉ាំ ហើយមានកន្លែងច្រកទឹកញ៉ាំ Free ទៀត!
- 2017-04-08 01:45:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅបុណ្យភូមិ មិនខ្វះអីញ៉ាំ ហើយមានកន្លែងច្រកទឹកញ៉ាំ Free ទៀត!
ចន្លោះមិនឃើញ
បុណ្យភូមិលើកទី៤ ដែលប្រារព្ធឡើងនៅវត្តទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ក្រៅពីនាំមកនូវកម្មវិធីសប្បាយៗតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ជាមួយគ្នានោះក៏មានតូបលក់ម្ហូបចំណីអាហារខ្មែរ ហូរហែរផងដែរ សម្រាប់កំដរមាត់អ្នកទៅចូលរួមកម្សាន្ត ក្រោយពេលហត់នឿយក្រោមធាតុអាកាសក្ដៅ។
ចំណីអាហារលក់តាមតូបនៅបុណ្យភូមិ សុទ្ធសឹងជារបស់ឆ្ងាញ់ៗ ដូចជាបាយ ម្ហូប សម្លរខ្មែរ ប្រហិត ទឹកពៅ ទឹកដូង និងចំណីជាច្រើនទៀត។ បន្ថែមពីនោះ ក៏មានតូបសម្រាប់អ្នកចូលរួមអាចច្រកទឹកត្រជាក់ ទុកញ៉ាំដោយឥតគិតថ្លៃទៀតផង។
តែយ៉ាងណាមិញ អ្នកអាចច្រកទឹកបានលុះណាតែយកដបដែក(ដបអាចប្រើប្រាស់ឡើងវិញបានមិនបំពុលបរិស្ថាន)ទៅច្រក ចំណែកដបទឹកប្លាស្ទិក គឺក្រុមការងារចែកទឹកមិនអនុញ្ញាតឲ្យច្រកនោះទេ។ ការធ្វើបែបនេះ គឺដើម្បីជួយកាត់បន្ថយការបោះចោលដបប្លាស្ទិក ដែលអាចបំពុលបរិស្ថាននៅក្នុងវត្ត។
ទោះយ៉ាងណា អ្នកចូលរួមអាចជាវដបដែកសម្រាប់ច្រកទឹក នៅតូបបុណ្យភូមិផងដែរ ដែលមានតម្លៃ២ម៉ឺនរៀលតែអាចប្រើប្រាស់បានយូរ និងជួយដល់បរិស្ថាន ៕