ទៅមើលអ្នកស្លៀកពាក់ស្អាតៗ ទៅលេងបុណ្យភូមិ នៅវត្តទួលក្រសាំង
- 2017-04-08 03:36:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅមើលអ្នកស្លៀកពាក់ស្អាតៗ ទៅលេងបុណ្យភូមិ នៅវត្តទួលក្រសាំង
ចន្លោះមិនឃើញ
បុណ្យភូមិឈានមកដល់ថ្ងៃទី២ហើយ ជាថ្ងៃចុងសប្ដាហ៍ដែលក្រុមអ្នករៀបចំកម្មវិធីរំពឹងថា នឹងមានមនុស្សចូលរួមកាន់តែច្រើនកុះករ។
ជាមួយគ្នានោះ ជាអ្នកសម្របសម្រួលព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបុណ្យភូមិ លោក ថៃ ឈៀងម៉េង ក៏បានរំលឹក និងអំពាវនាវ ទៅដល់អ្នកចូលរួមនៅកម្មវិធី ឲ្យជួយគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរ ពោលគឺស្លៀកពាក់ឲ្យបានត្រឹមត្រូវសមរម្យ ព្រោះពិធីបុណ្យធ្វើឡើងនៅក្នុងវត្ត។
ជាមួយសារក្រើនរំលឹកនោះ ក្រុមការងារ Sabay បានឆ្លៀតថតរូប អ្នកចូលរួមមួយចំនួន ដែលស្លៀកពាក់ស្អាតៗ សមរម្យនៅបុណ្យភូមិ៖