​ជម្រើស​ជាតិ​វាយ​កូន​បាល់​កម្ពុជា​ឈ្នះ​អូម៉ង់​ កក់​កៅអី​ Group III ពាន​ Davis Cup

  • 2017-04-09 03:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​វាយ​កូន​បាល់​ ឬ​តេន្នីស​កម្ពុជា​ទី​បំផុត​បាន​កៅអី ទៅ Group III ហើយ​សម្រាប់​ពាន​ Davis Cup ឆ្នាំ​២០១៨ ក្រោយ​យក​ឈ្នះ​អូម៉ង់​នៅ​វគ្គ​ខ្វែង​កាល​ពី​ថ្ងៃ​ម្សិលមិញ។​

ក្នុង​ការ​ប្រកួត​ Group IV កម្ពុជា​ដែល​ឈរ​លេខ​១​ក្នុង​ពូល A ត្រូវ​ប៉ះ​ជាមួយ​ អូម៉ង់​ដែល​ឈរ​លេខ​២​ក្នុង​ពូល​ B ដើម្បី​ដណ្ដើម​កៅអី​ទៅ​ Group III។ ជា​លទ្ធផល​កីឡាករ​កម្ពុជា​២​រូប​គឺ ឡុង​ សំនៀង​ និង​  ប៊ុន កេ​ន្នី  សុទ្ធ​តែ​បាន​យក​ឈ្នះ​គូ​ប្រកួត​របស់​ខ្លួន​លើ​វិញ្ញាសា​​ឯកត្តជន​។

ឡុង សំនៀង  បាន​ផ្ដួល​ Mohammed Al Nabhani របស់​អូម៉ង់​២​សិត​ទល់​ ១ គឺ ៣-៦, ៦-២ និង​៦-៤ ហើយ​កូន​កាត់​ខ្មែរ​-បារាំង  ប៊ុន កេ​ន្នី បាន​ផ្ដួល​  Abdullah Al Barwani​ ២ សិត​ទល់​ ០ គឺ ៦-២ និង​ ៦-១។ ប្រតិភូ​ និង​កីឡាករ​ទាំង​អស់​របស់​កម្ពុជា​ និង​ចាកចេញពីប្រទេសបារ៉ែន វិល​មក​កាន់​កម្ពុជា​វិញ នៅ​ថ្ងៃ​ស្អែក​វេលា​ម៉ោង​១០ និង​២៥​នាទី៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម