ដឹងថា ផ្ញើម៉ូតូ និង រថយន្ត ក្នុង១គ្រឿង អស់ប៉ុន្មានអត់ នៅពិធីបុណ្យភូមិឆ្នាំនេះ?
- 2017-04-09 06:43:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថា ផ្ញើម៉ូតូ និង រថយន្ត ក្នុង១គ្រឿង អស់ប៉ុន្មានអត់ នៅពិធីបុណ្យភូមិឆ្នាំនេះ?
ចន្លោះមិនឃើញ
យោងតាមសេចក្ដីរាយការណ៍ពីក្រុមការងារ Sabay ដែលកំពុងនៅពិធីបុណ្យភូមិ បានឲ្យដឹងនៅរសៀលនេះថា អ្នកទៅកម្សាន្តនៅបុណ្យភូមិចាប់ផ្ដើមកាន់តែច្រើនឡើងៗហើយគិតត្រឹមម៉ោង ១រសៀលនេះ ហើយតម្លៃផ្ញើម៉ូតូ គឺម៉ូតូ ៣ ០០០រៀល និង រថយន្ត១គ្រឿង ៧ ០០០ រៀល។
លោក ចន្ថា អ្នកយកព័ត៌មានបានស្រង់សម្ដីអ្នកផ្ញើម៉ូតូ ឡានថា គិតត្រឹមរសៀលនេះមានមនុស្សមកកម្សាន្តច្រើន ហើយថា រហូតដល់ម៉ោង ២:៣០ នាទីរសៀលឡើងទៅ គឺមានអ្នកមកទស្សនាកាន់តែច្រើនឡើង ហើយអាចកកស្ទះផងដែរ។ ដូច្នេះ ប្រសិនបើចង់ទៅលេងបុណ្យភូមិឥឡូវនេះមិនសូវមានការកកស្ទះនោះទេ។
ប្រភពពីសន្ដិសុខ នៅបុណ្យភូមិបានបន្ថែមទៀតថា នេះជាថ្ងៃទី៣ហើយ នៃពិធីបុណ្យភូមិ ដោយចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១រសៀល មិនសូវមានការកកស្ទះចរាចរណ៍នោះទេ ប៉ុន្ដែ ចាប់ពីម៉ៅង ៣-៤ រសៀល នឹងកកស្ទះចរាចរមិនខាន គឺមិនខុសពីថ្ងៃម្សិលមិញនោះទេ។
នេះជាថ្ងៃទី ៣ នៃពិធីបុណ្យភូមិ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧-៩ ខែមេសា ឆ្នាំ២០១៧ ដោយរៀបចំនៅនៅបរិវេណវត្តទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ ពិធីមួយនេះ ដើម្បីអបអរមុនពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់៕