ដឹងបុណ្យភូមិ ៣ថ្ងៃហ្នឹង មានមនុស្សចូលរួមប៉ុន្មានម៉ឺននាក់អត់?
- 2017-04-10 08:39:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងបុណ្យភូមិ ៣ថ្ងៃហ្នឹង មានមនុស្សចូលរួមប៉ុន្មានម៉ឺននាក់អត់?
ចន្លោះមិនឃើញ
កម្មវិធីបុណ្យភូមិឆ្នាំនេះបានបញ្ចប់ទៅហើយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រកបដោយភាពសប្បាយរីករាយ និង មានការចូលរួមពីយុវវ័យជាច្រើន។ ដូច្នេះបើសរុបបីថ្ងៃនេះ មានមនុស្សប៉ុន្មាននាក់ចូលរួម?
បើតាមការអោយដឹងពី លោក ថៃ ឈៀងម៉េង ជាអ្នកសម្របសម្រួលផ្នែកព័ត៌មាន របស់កម្មវិធីបុណ្យភូមិបានឱ្យដឹងថា តាមរយៈការប៉ាន់ប្រមាណ គឺមានអ្នកចូលរួមទស្សនា និង លេងកម្សាន្ត សរុបជាង៣ ម៉ឺននាក់ឯណោះ គិតក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។ ដោយក្នុងមួយថ្ងៃៗមានមនុស្សប្រមាណជាងមួយម៉ឺននាក់ ហើយមនុស្សកាន់តែកកកុញខ្លាំងគឺនៅថ្ងៃទី ២ និង ទី៣ ព្រោះចំថ្ងៃចុងសប្ដាហ៍។ ក្រៅពីនេះគឺមានអ្នកស្ម័គ្រចិត្តចូលរួមជួយក្នុងកម្មវិធីប្រមាណជាង១៣០នាក់ទៀត។
យុវជនវ័យក្មេងរូបនេះ បានរៀបរាប់បន្ថែមទៀតថា ដោយសារតែច្រកចូលវត្តមាន៣ទិស ហើយហាក់មានភាពតូចចង្អៀតផង ម្ល៉ោះហើយទើបមានការកកស្ទះខ្លាំងក្នុងអំឡុងពេលនៃកម្មវិធីជាដើម។ បន្ថែមលើសពីនេះទៀត ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យភូមិក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ បានខិតខំអស់ពីសមត្ថភាពក្នុងការផ្ដល់ជូននូវភាពងាយស្រួលដល់អ្នកមកលេងកម្សាន្តទាំងអស់ ទោះបីជួបបញ្ហាខ្លះៗក៏ដោយ។
ចំពោះបញ្ហាដែលបងប្អូនលើកឡើងថា ថ្លៃម្ហូបអាហាររៀងថ្លៃបន្តិច ឈើងម៉េង ដដែលប្រាប់ថា ចំណីអាហារដែលថ្លៃ គឺភាគច្រើននៅខាងក្រៅវត្តតែប៉ុណ្ណោះ ហើយការលក់ទាំងនោះ មិនបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមអ្នករៀបចំបុណ្យភូមិនោះទេ។ ឈៀងម៉េង បានបញ្ជាក់ថា មុននឹងអនុញ្ញាតអោយស្តង់នានាក្នុងទីតាំងវត្តអាចលក់បាន គឺលុះត្រាតែមានការព្រមព្រៀងក្នុងការកំណត់តម្លៃច្បាស់លាស់ សម្រាប់ការលក់ដូរម្ហូបចំណី។ លើសពីនេះទៀត អ្នកលក់មិនអាចដំឡើងតម្លៃតាមចិត្តខ្លួនឯងនោះទេ ព្រោះមានកុងត្រាជាមួយអ្នករៀបចំកម្មវិធីជាមុនយ៉ាងច្បាស់លាស់៕