ប៊ុន កេន្នី ​​​រំពឹង​ដណ្ដើម​បាន​មេដាយ​ក្នុង​ការ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​នេះ

  • 2017-04-15 02:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​​វាយ​កូន​បាល់​ឆ្នើម​របស់​កម្ពុជា ប៊ុន​ កេន្នី ​រំពឹង​​អាច​ដណ្ដើម​បាន​មេដាយ​ជូន​​ជាតិ​​បាន​ សម្រាប់​ការ​ប្រកួត​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ទឹក​ដី​ប្រទេស​ម៉ាឡេស៊ី​ចន្លោះ​ពី​ថ្ងៃ​ទី​​១៩ ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

ប៊ុន​ កេន្នី ​

​​ជើង​ខ្លាំង​បទ​ពិសោធ​ក្រាស់ក្រែល​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​អាច​​ធ្វើ​បាន​ល្អ​ក្នុង​ព្រឹត្តិការណ៍ Davis Cup ​​កាល​ពី​ពេល​ថ្មីៗ​​នេះ​រូប​គេ​កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រជែង​យក​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ។ ​​​ចំពោះ​មេដាយ​មាស​ឬ​ប្រាក់​វា​ស្ថិត​​ក្នុង​​​ការ​លំបាក​មួយ​ ​ប៉ុន្តែ​ជំហាន​ដំបូង​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ខាង​​ត្រូវ​ធ្វើ​យ៉ាង​ណា​​​​ឈាន​​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជា​មុន​សិន។

​​កីឡាករ​រូប​នេះ​បន្ថែម​ថា ​​ប្រទេស​ដែល​ស្ថិត​ក្នុង​ការ​ព្រួយបារម្ភ​ និង​មាន​កីឡាករ​ល្អ​ច្រើន​មាន​ដូច​ជា ឥណ្ឌូណេស៊ី ​​និង​ប្រទេស​ វៀតណាម ​ជា​ដើម។ ​​ចំណុច​ចាប់​ផ្ដើម​នា​ពេល​បន្ទាប់ គឺ​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ចូល​រួម​ប្រជែង​ព្រឹត្តិការណ៍​ដ៏​ធំ​ខាង​លើ។

​កាល​ពី​ឆ្នាំ​២០១៥ ​​ដែល​​​ព្រឹត្តិការណ៍​ស៊ីហ្គេម​​​​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​នោះ ប៊ុន កេន្នី ​ទទួល​បាន​មេដាយ​​សំរឹទ្ធ​​ដោយ​​សារ​ចាញ់​កីឡាករ​​​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី