ចូល​​​រួម​​​កុំ​​​ខាន​! ព្រឹត្តិការណ៍​​​សប្បុរស​ធ​ម៌​ «Run & Ride» ប្រមូល​​​ថវិកា​​​ជួយ​​​សាលា​​​តាម​​​ខេត្ត​​​

  • 2017-04-11 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិ​​​ការណ៍​​​​សប្បុរស​​​ធ​ម៌ដ៏ធំ​​​មួយ​​ គឺ«Run & Ride សប្បុរស​​​ធ​ម៌​ដើម្បី​កម្ពុជា ២០១៧ » រៀបចំឡើង​ដោយ​​​ក្រុមហ៊ុន​​​ខ្មែរ​​​ប៊ែ​វើរី​ជី​ស បាន​ប្រកាស​​​គ្រោង​​​នឹង​​​ធ្វើ​​​នៅ​ភ្នំពេញ ថ្ងៃទី ២៩ និង ៣០ ខែ​​​មេសា ២០១៧ នេះ​ដើម្បី​ប្រមូល​​​ថវិកា​​​ជួយ​​​កែ​ល​ម្អ​​​ហេ​ដ្ឋា​រចនាសម្ព័​ន្ធ​  និង​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​ដល់​​​សាលា​​​ខ្វះខាតនៅតាម​​​ខេត្ត​​​មួយ​​​ចំនួន​នៅ​កម្ពុជា​​​។​​​ ការ​ប្រកាស​​​នេះ​បាន​​​ធ្វើឡើង​​​នៅ ក្នុង​សន្និសីត​​​សារ​ព័ត៌មាន​ផ្លូវ​​​ការ​​​មួយ​ដែល​រៀបចំឡើង​នៅ​ទីតាំង​រោងចក្រ​​ផលិត​​​ស្រា​បៀរ​កម្ពុជា​​​​របស់​ក្រុមហ៊ុន​​​ខ្មែរ​​​ប៊ែ​វើរី​ជី​ស​កាលពី​ព្រឹក​ម្សិល​មិញ​នេះ​។​​​​

​នេះ​​​ជា​​​កម្មវិធី​ប្រកួត​រត់​​​ពាក់កណ្តាល​​​ម៉ា​រ៉ា​តុង និង​​​ការ​ប្រណាំង​កង់​​ សរុប​ប្រាំ​វិញ្ញាសារ ដែលអ្នក​ឈ្នះនឹងទទួល​បាន​​រង្វាន់​​ជា​​ទឹក​ប្រាក់​​រង្វាន់ធំបំផុត គឺ ១៥០០ដុល្លារ និង​មានជាច្រើនរង្វាន់​ទៀត​។​​ ដើម្បីចូលរួម​​​ប្រកួត​​ បេក្ខជន​នីមួយៗ ត្រូវ​​​ទិញ​​​សំបុត្រ​​​តម្លៃ​ចាប់ពី ៥​ដុល្លារ​ឡើង​​​ទៅ​​អា​ស្រ័​យ​​​តាម​វិញ្ញាសារ​​​​​។​ ​ចំនុច​​​ចាប់ផ្តើម​នៃ​ការ​​​ប្រកួត​​​ទាំងអស់​​ គឺនៅ​​​មុខ​​​សាល​មហោស្រព​​​កោះ​ពេជ្រ ដោយ​​​​ចេញ​ដំណើរ​​​ចាប់ពី​ម៉ោង ៦​ព្រឹក​​​តទៅ។

​ថ្លែង​ក្នុង​​​ឱកាស​​​នោះ​ លោក​​ លាង​​​ ពៅ​ អគ្គនាយក​​​ក្រុមហ៊ុន​​​ខ្មែរ​​​ប៊ែ​វើរី​ជី​ស បាន​ឲ្យ​ដឹង​​​ថា ៖

« ក្រុមហ៊ុន​​​នឹង​​​ទទួល​រ៉ាប់​រង​​​រាល់​ការ​ចំណាយ​​​ទាំងអស់​​​ក្នុង​​​ការ​​​រៀបចំ​​​កម្មវិធី​សប្បុរស​​​ធ​ម៌​នេះ ដូច្នេះ​​​ថវិការ​​​ដែល​ទទួល​​​បាន​ពី​ការ​​​លក់​​​សំបុត្រ​​​ទាំងស្រុង​​​នឹង​​​យក​​​ទៅ​ជួយ​​​សាលា​ខ្វះ​​​ខាត​ទាំងអស់​​ »

​លោក​​​បន្ថែមថា ៖ «​យើង​​​រំពឹង​​​ទុក​ថា​នឹងមាន​​​អ្នក​​​ចុះឈ្មោះ​ប្រហែល​​ ២​ពាន់​នាក់​​ ចូលរួម​​​ក្នុង​​​កម្មវិធី​រយៈពេល​​​ពីរ​​​ថ្ងៃ​​​នេះ​​​​ដែល​​​អាច​​​​ឲ្យ​យើង​​​ប្រមូល​​​ថវិកា​បាន​​​ប្រមាណ​ ៧​ម៉ឺន​ដុល្លារ​យក​​​ទៅ​ជួយ​​​សាលា​ដែល​កំពុង​ខ្វះខាត​»។

​កន្លង​​​មក​​​ក្រុមហ៊ុន​​​ខ្មែរ​​​ប៊ែ​វើរី​ជី​ស បាន​ជួយ​កែ​ល​ម្អ​ហេ​ដ្ឋា​រចនា​​​ស័ម្ពន្ធ​សាលា​​​ចំនួន​​​បី​នៅភ្នំពេញ​ រួម​​មាន ៖ វិទ្យា​ល័យ​​​​ជា​ស៊ីម​សាមគ្គី វិទ្យា​ល័យ​​​ទួល​អំពិល និង បឋម​​​សិក្សា​​-​អនុ​វិទ្យា​ល័យ​ដង្កោ​​ ។​​

​លោក​​ លាង​​ ពៅ បាន​​​មាន​ប្រសាសន៍ថា ៖​ ​« យើ​​​ង​ពិតជា​​​មាន​​​មោទនៈភាព​​​ចំពោះ​ក្រុមហ៊ុនដែល​​​វិនិយោគ​​​ដោយ​​​កូន​​​ខ្មែរ១០០% អាច​​​រួម​ចំណែក​​​លើកស្ទួយ​​​វិស័យ​​​អ​ប់​​​រំ​​​សម្រាប់​​​កូន​​​ខ្មែរ​ដែល​​​ជា​វិស័យ​​​ស្នូល​​​មួយ​របស់​​​ប្រទេស​កម្ពុ​ជា​យើង​​»​

ដោយ៖​ លីដា

អត្ថបទពេញនិយម