Cellcard ប្រកាសបង្កើតកម្មវិធីប្រកួត Super Data Race នៅភ្នំពេញ
- 2017-04-12 08:17:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cellcard ប្រកាសបង្កើតកម្មវិធីប្រកួត Super Data Race នៅភ្នំពេញ
ចន្លោះមិនឃើញ
Cellcard បានប្រកាសដំណើរការកម្មវិធីប្រកួតថ្មីមួយ Super Data Race ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២២ មេសា នេះ នៅភ្នំពេញ។
ការប្រកួតប្រជែងនេះ ត្រូវគេរំពឹងថានឹងអាចទាក់ទាញមនុស្សរាប់រយនាក់ឲ្យមកចូលរួមស្វែងរក និងដោះស្រាយប្រស្នាអាថ៌កំបាំងពីកន្លែងមួយទៅកន្លែងមួយទៀត ក្នុងរាជធានីភ្នំពេញ ដោយប្រើកម្មវិធីទូរសព្ទដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់កម្មវិធីនេះ។
បេសកកម្មត្រូវអនុវត្ត មាន៖ ការប្រើបច្ចេកវិទ្យា និង AR( Augment Reality) ដើម្បីបង្ហាញតម្រុយ និងទីតាំងផ្សេងៗ។ រង្វាន់មាន៖
ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីអបអរដល់ការបង្កើនគុណភាពបណ្ដាញសេវាដ៏ធំទូលាយរបស់Cellcard ឲ្យកាន់តែប្រសើរឡើង ដោយមានអង់តែនសេវា 4G រាប់រយត្រូវបានដំឡើងទូទាំងប្រទេស ការប្ដូរដំឡើងអង់តែន 3G ដើម្បីបង្កើនសេវាគ្របដណ្ដប់ និងល្បឿនកាន់តែលឿនបំផុត។
ពេលបញ្ចប់រួចរាល់ Cellcard នឹងផ្ដល់ជូនប្រជាជនកម្ពុជានូវសេវាអ៊ីនធឺណិតល្បឿនលឿនមិនធ្លាប់មាន ព្រមទាំងសេវាគ្របដណ្ដប់ធំទូលាយបំផុតនៅកម្ពុជា។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិ Cellcard បានឲ្យដឹងថា Super Data Race បង្កើតឡើងដើម្បីបង្ហាញពីសក្តានុពលសេវាអ៊ីនធឺណិតនៅភ្នំពេញល្អខ្លាំងកម្រិតណា ហើយនៅកន្លែងដទៃទៀតក៏នឹងត្រូវអនុវត្តតាមជាបន្តបន្ទាប់ដែរ ពេលព្រឹត្តិការណ៍នេះធ្វើឡើងទូទាំងប្រទេស។ លោកថា៖ "យើងបានវិនិយោគយ៉ាងច្រើនដើម្បីកែលម្អបណ្ដាញគ្របដណ្ដប់ និងល្បឿន ដោយយើងយកចិត្តទុកដាក់លើការផ្ដល់ជូនសេវាអ៊ីនធឺណិតទូរសព្ទក្នុងតម្លៃសមរម្យបំផុត។ ជាក់ស្ដែង យើងផ្ដល់ជូនអតិថិជននូវអត្ថប្រយោជន៍ជាច្រើន ដូចជា សេវាដូរលុយអស្ចារ្យ $1=$100, Big Love $1=$250 ព្រមទាំងគម្រោងពិសេសៗជាច្រើនទៀតឆាប់ៗនេះ"។
ការប្រកួត Super Data Race បើកទូលាយសម្រាប់មហាជនគ្រប់រូប ប៉ុន្តែអ្នកចូលរួមត្រូវមានស៊ីមCellcard ដើម្បីមានសិទ្ធិចូលប្រកួត និងប្រើកម្មវិធីទូរសព្ទ។ ចុះឈ្មោះឥឡូវនេះ ចុច #5555# សម្រាប់អតិថិជន Cellcard។ សម្រាប់អ្នកគ្មានស៊ីម Cellcard អាចមកយកស៊ីម Cellcard ដោយឥតគិតថ្លៃ ដើម្បីចុះឈ្មោះចូលរួម។
អ្នកចូលរួមត្រូវមកការិយាល័យ Cellcard នៅចន្លោះម៉ោង ៩ ព្រឹក និង ៦ ល្ងាច មុនថ្ងៃប្រកួតផ្លូវការចាប់ផ្ដើម ដើម្បីទាញយកកម្មវិធីទូរសព្ទ និងទទួលបានការណែនាំចុងក្រោយ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅម៉ោង ២ រសៀល ថ្ងៃទី២២ មេសា ដោយចាប់ផ្ដើមនៅកោះពេជ្រ រាជធានីភ្នំពេញ៕