ស្បែកជើង ៥ ប្រភេទល្អពាក់សម្រាប់រដូវក្ដៅនេះ
- 2017-04-13 03:47:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្បែកជើង ៥ ប្រភេទល្អពាក់សម្រាប់រដូវក្ដៅនេះ
ចន្លោះមិនឃើញ
ក្នុងខែក្ដៅតែងសម្បូរកម្មវិធីពិសេសជាច្រើនដែលតម្រូវឲ្យអ្នកត្រូវតុបតែងខ្លួន ដូចជាបុណ្យទាន កម្មវិធីជួបជុំសប្បាយៗ ពិធីអាពាហ៍ពិពាហ៍ ជប់លៀង និងដំណើរកម្សាន្តជាដើម។ ដូច្នេះការជ្រើសស្បែកជើងពាក់ឲ្យបានត្រឹមត្រូវតាមកាលៈទេសៈពិតជាសំខាន់ ហើយក៏មិនងាយស្រួលដែរ។ ថ្ងៃនេះ Sabay សូមប្រាប់វិធីខ្លះៗ ដើម្បីឲ្យអ្នកលែងឈឺក្បាលរឿងមិនដឹងត្រូវពាក់ជើងបែបណាឲ្យស្អាត ហើយស្រួលខ្លួន ៖
ពេលទៅវត្ត ឬបុណ្យទាន ទាំងប្រុសនិងស្រី គួរតែទិញស្បែកជើងណាដែលមើលទៅសាមញ្ញ មិនឆើតឆាយ ហើយស្រួលពាក់ ស្រួលដោះ ព្រោះត្រូវដោះចេញចូលច្រើនពេលចូលវត្ត។ បើអាចគួររកស្បែកជើងណាមានបច្ចេកវិទ្យា Cushion Plus ដែលមានស្រទាប់ក្រាស់ ជួយទ្រថ្លើមជើងមិនឲ្យឈឺពេលដើរច្រើន ឬ ត្រូវឈរយូរ។
ពេលទៅពិធីអាពាហ៍ពិពាហ៍ ឬជប់លៀង ខុសពីពេលទៅវត្ត អ្នកគួររើសស្បែកជើងណាដែលមើលទៅស៊ីវិល័យ ហើយទាក់ទាញ ភាគច្រើនជាស្បែកជើងដែលត្រូវនឹងពណ៌ឈុតសម្លៀកបំពាក់របស់អ្នក។ បើអាចគួររើសយកផលិតផលដែលធ្វើពីស្បែកសុទ្ធ ព្រោះមើលទៅថ្លៃថ្នូរ ត្រូវគ្រប់កម្មវិធី ហើយពាក់មិនឈឺជើងទេ ។ ក៏គួរតែរើសយកស្បែកជើងដែលមានទ្រនាប់ច្រើនជាន់ ពិសេសសម្រាប់ស្រីៗ ព្រោះពេលពាក់កែង អាចនឹងឈឺថ្លើមជើង។
ពាក់ប្រចាំថ្ងៃ ត្រូវតែជាស្បែកជើងងាយពាក់ងាយដោះ ដើរស្រួលមិនឈឺជើង ភាគច្រើនមិនមែនជាប្រភេទមានម៉ូដខ្លាំងពេក ដូច្នេះទើបអាចពាក់បានត្រូវគ្រប់កាលៈទេសៈ ។ ការជ្រើសរើសស្បែកជើងប្រភេទនេះ គឺអាស្រ័យលើចំណូលចិត្តនៃការតែងខ្លួនរបស់មនុស្សម្នាក់ៗ និងម៉ូដ ឬម៉ាកដែលយើងស្រលាញ់។ ឯគុណភាពក៏មិនអាចខ្វះបានដែរ ព្រោះពាក់ប្រចាំថ្ងៃត្រូវការដើរច្រើន ដូច្នេះត្រូវជ្រើសរើសស្បែកជើងដែលមានបច្ចេកវិទ្យា Cushion Soft ព្រោះវាជាទ្រនាប់ព័ទ្ធជុំវិញស្បែកជើង ធ្វើឲ្យពាក់មិនឈឺជើង។
ពាក់ទៅធ្វើការ គួរតែរើសស្បែកជើងណាដែលមិនសូវមានពណ៌ស្រស់ ឬម៉ូដឆើតឆាយពេកដើម្បីមើលទៅត្រូវនឹងពេលធ្វើការ ហើយសាកសមសម្រាប់អ្នកធ្វើការ។ គួរតែប្រយ័ត្នរឿងក្លិនស្បែកជើងផងដែរ ព្រោះក្នុងការិយាល័យ ងាយធំក្លិនជាងកន្លែងផ្សេង។ ចឹងបច្ចេកវិទ្យា Ortholite អាចនឹងល្អ ព្រោះវាជួយឲ្យស្បែកជើងស្រាល បំបាត់ក្លិន និងបាក់តេរី។
ស្បែកជើងគូស្នេហ៍ សម្រាប់អ្នកមានគូ គួរតែមានវា ព្រោះថាមើលទៅស្អាត ឡូយ ផ្អែមល្ហែម ពិសេសពេលត្រូវដើរលេងជាមួយគ្នាតែ២នាក់ ឬជុំគ្នាជាមួយមិត្តភ័ក្ដិឯទៀតធ្វើគូស្នេហ៍នេះលក្ខណៈលេចធ្លោ។ តែមិនមែនចេះតែទិញទេណា៎ គួររកស្បែកជើងណាដែលទន់ ជួយបត់បែនជើងបានល្អ។
បើអត់ដឹងទិញប្រភេទស្បែកជើងចឹងនៅណាទេ អាចរកមើលនៅ Clarks បាន អ្នកជំនាញស្បែកជើងនឹងជួយប្រាប់អ្នកថារើសបែបណាសមស្របនឹងឱកាសអ្វី ពិសេសនោះគឺធានាគុណភាព ១០០%។ ហាងស្បែកជើង Clarks មានទីតាំងនៅផ្សារទំនើប AEON ជាន់ផ្ទាល់ដី ហើយឥឡូវនេះក៏មានប្រូម៉ូសិនពិសេសដែរ គឺបញ្ចុះតម្លៃរហូតដល់ ៧០% លើគ្រប់ម៉ូតទាំងអស់។
តោះ! បើចាប់អារម្មណ៍ ទៅទិញទុកពាក់ចូលឆ្នាំទាំងអស់គ្នាណា៎៕