ដឹង ម៉ម ពេជ្ជរិទ្ធ ​មក​លេង​សៀមរាប​៣​ថ្ងៃ​ ចាយ​លុយ​អស់​​ប៉ុន្មាន​អត់?​

  • 2017-04-16 09:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ​ ចង់​ក្បែរ ម៉ម ពេជ្ជរិទ្ធ ​ក៏​បាន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ​ដែរ រួម​ជាមួយ​នឹង​ក្រុម​ក្មេង​ខ្មែរ ​ដើម្បី​មក​លក់​ដបទឹក​បុណ្យភូមិ​ផង និង​មក​ដើរ​លេង​ផង​។ ​តារា​ចម្រៀង និង​អ្នក​និពន្ធ​បទ​ភ្លេង​វ័យ​ក្មេង​ដ៏​ល្បី​ល្បាញ​រូប​នេះ ​បាន​ប្រាប់​ Sabay ថា​មក​លេង​អង្គរ​សង្ក្រាន្ត ៣ ថ្ងៃ​ចាយ​លុយ​​អស់​ល្បាក់​ ៣០០​ដុល្លារ​។

សមាជិក​ក្រុម​ Small world Small Band និង​ជា​អ្នក​និពន្ធ​បទ​ភ្លេង​បុណ្យ​ភូមិ​ និយាយ​ថា៖ ​"បាទ​បង​ហ្នឹង​ហើយ ម៉ោ​ម៉ាន​ថ្ងៃ​ហ្នឹង​ ចាយ​អស់​ល្បាក់​ ៣០០​ ដុល្លារ​ដែរ​។ ​យាយ​ទៅ​ភាគ​ច្រើន​អស់​ទៅ​លើ​ជិះ​តុកៗ និង​ថ្លៃ​ កន្លែង​​គេង​ អស់​ច្រើន​ហ្មង"​។ តារា​វ័យ​ក្មេង​ពេញ​ដោយ​សមត្ថភាព​ច្រើន​យ៉ាង បន្ត​ទៀត​ថា ចំពោះ​បាយ​មួយ​ពេល​អស់​ជាង ២០ដុល្លារ តែ​មិន​មែន​ម្នាក់​ឯង​ទេ គឺ​ចេញ​ឱ្យ​គ្រួសារ​ដែរ​៕

អត្ថបទ៖ វឌ្ឍនៈ