ទិដ្ឋភាព​មង្គលការ​​របស់ Aaron Kwok និង​មិត្ត​ស្រី​ក្មេង​លើ​សណ្ឋាគារ​ផ្កាយ​៥

  • 2017-04-19 02:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ហុងកុង​អាយុ​ច្រើន​មុខ​ក្មេង Aaron Kwok វ័យ​៥១​ឆ្នាំ​ បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ​កាល​ពី​ម្សិលមិញ​ ជាមួយ​មិត្ត​ស្រី​ដែល​ជា​ម៉ូដែល Moka Fang វ័យ​២៨​ឆ្នាំ​ នៅ​សណ្ឋាគារ​ផ្កាយ​៥  Peninsula Hotel Hong Kong ស្ថិត​ក្នុង​ទីក្រុង​ហុងកុង។

មង្គល​ការ​របស់​តារា​ខុស​វ័យ​ទាំង​ពីរ​​មិន​សូវ​មាន​ភ្ញៀវ​ច្រើន​កុះករ​នោះ​ទេ គឺ​គេ​រៀបចំ​ដោយ​មាន​កំណត់។ ក្នុង​នោះ​ភ្ញៀវ​ដែល​ចូលរួម​មាន​គ្រួសារ​ខាង​ប្រុស​ខាង​ស្រី និង​មិត្ត​រួម​សិល្បៈ​មួយ​ចំនួន​ប៉ុណ្ណោះ។ រូបភាព​ជា​ច្រើន​សន្លឹក​នៃ​ពិធី​មង្គលការ​របស់ Aaron Kwok ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ចិន Weibo  ដោយ​បង្ហាញ​ទឹក​មុខ​កូន​កំលោះ​ក្រមុំ​ស្រស់ស្រាយ​ទាំង​២៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ