​ឱកាស​​មិន​ធ្លាប់​មាន​!​​ ​អវកាសយានិក​​​នឹង​មក​ចែក​រំលែក​បទ​​ពិសោធន៍​ផ្ទាល់​​នៅ​​កោះ​ពេជ្រ​​​​

  • 2017-04-19 05:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អង្គការ​ STEM Education Organization Cambodia រួម​​នឹង​ ​អង្គការ​ STEAM Cambodia ​បាន​សហការ​គ្នា​​ជាមួយ​នឹង​ក្រសួង​អប់​រំ​ យុវជន​ និង កីឡា​នៃ​ប្រទេស​កម្ពុជា​ដើម្បី​គ្រោង​នឹង​​រៀប​ចំ​នូវ​​មហោស្រព​ពិព័រណ៍ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ និង​ គណិតវិទ្យា​លើកទី១៣​ ក្នុង​ឆ្នាំ​​នេះ​ឡើង​។​ ​អ្វី​ដែល​ពិសេស​​ជាង​គេ​នោះ​ គឺ​​​សាធារណៈ​ជន​ដែល​ចូល​រួម​ ​នឹង​មាន​ឱកាស​​​​​​​​ជួប​ដោយ​ផ្ទាល់​​ជាមួយ​​នឹង​​អវកាស​​យានិក​​​ដែល​មាន​បទពិសោធន៍​​ធ្វើ​ការ​ងារក្នុង​ទី​អវកាស​​ ព្រម​ទាំង​អាច​ស្វែង​យល់​​ច្បាស់​​ពី​លំហ​អវកាស​ទៀត​ផង​​។​​​ ​មហោស្រព​នេះ​នឹង​ប្រព្រឹត្ត​ឡើង​នា​ថ្ងៃ​ទី ​២៩-៣០ ​​ខែ​មេសា​ ឆ្នាំ​២០១៧​ ខាងមុខ​នេះ​ នៅ​ឯ​​មជ្ឈមណ្ឌល​​សន្និបាត​ និង ​ពិព័រណ៍​កោះ​ពេជ្រ​​​ក្នុង​អគារ A B និង C​។​​​​

កុំ​​​ភ្លេច​ណា​! ​ចូលរួម​ទស្សនា​ដោយ​សេរី​ទាំង​អស់​​គ្នា​​!

អត្ថបទ៖ ចន្ថា

ប្រភព៖​ STEM Education Organization for Cambodia

អត្ថបទថ្មី