ស្មាន​មិនដល់ តាមពិតប្រពន្ធ ឆាវឆាវ គឺជាតារាស្រីម្នាក់នេះសោះ!

  • 2017-04-19 07:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ Chen Jianbin បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ មាន​ការ​កោត​សរសើរ​ខ្លាំង​តាម​រយៈ​ស្នាដៃ​របស់​លោក​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន​ ជា​ពិសេស​ពេល​ដែល​លោក​ដើរ​ជា​តួ​អង្គ​ "ឆាវ ឆាវ" ក្នុង​រឿង​ "សាមកុក​"។

មុន​រឿង​ "សាមកុក” លោក​ក៏​បាន​ជោគជ័យ​ខ្លាំង​ដែរ​ ក្នុង​រឿង​ “Qiao's Grand Courtyard” កាល​ពី​ឆ្នាំ​ ២០០៦​។ ក្នុង​ឆ្នាំ​ ២០០៦​ ដដែល លោក​បាន​ភ្ជាប់​ចំណង​ស្នេហ៍​ និង​រៀបការ​ជាមួយ​តារា​ស្រី​ម្នាក់​ដែល​សម្ដែង​ក្នុង​រឿង​នោះ​ដែរ​ ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ ការពិត​នារី​ដែល​លោក​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នោះ​ គឺ​តារា​សម្ដែង​ស្រី​ដ៏​ល្បី​ Jiang Qinqin សោះ​។ Jiang Qinqin​ ជា​តារា​ស្រី​មានឈ្មោះបោះសំឡេងគួរសមដែរ និង​បាន​សម្ដែង​រឿង​ជាច្រើន​ ដែលភាគ​ច្រើន​ជារឿងបុរាណ។

ក្រោយ​រៀប​ការ​បាន​ ១​ឆ្នាំ​ គូស្នេហ៍​តារា​សម្ដែង​ទាំង២​ ទទួល​បាន​ចំណងដៃ​កូនប្រុស​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ (Little Tiger) ហើយ​មក​ទល់​ពេល​នេះ​ កូនប្រុស​ពួកគេ​មាន​អាយុ​ ១០​ឆ្នាំ​ហើយ​។

អាច​និយាយ​បាន​ថា​ ឆាវ​ ឆាវ​ ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​សំណាង​បំផុត​ បើ​ទោះ​បី​លោក​មិន​មែន​ជា​បុរស​សង្ហា​ និង​មាន​វ័យ​ចំណាស់​ទៅ​ហើយ​ក្ដី​ តែ​តារា​សម្ដែង​ Jiang Qinqin ដែល​ជា​ភរិយា​ ស្រលាញ់​លោក​ខ្លាំង​ណាស់​ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​ ហើយ​គ្រួសារ​ដ៏​តូច​របស់​ពួកគេ​រស់​នៅ​យ៉ាង​មាន​សុភមង្គល​៕

ប្រភព៖ bestchinanews   ប្រែ​សម្រួល៖ យី សុធារី