ម្យ៉ាងដែរ សូ លីហ្សា ធ្វើឲ្យអាជីវករយល់ច្រឡំពេញផ្សារ ថានាង...
- 2017-04-20 02:27:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្យ៉ាងដែរ សូ លីហ្សា ធ្វើឲ្យអាជីវករយល់ច្រឡំពេញផ្សារ ថានាង...
ចន្លោះមិនឃើញ
តារាសម្ដែង សូ លីហ្សា ប្រាប់ Sabay ថាពេលនាងដើរផ្សារមានគេមកសុំថតជាមួយតែមិនមែនដោយសារនាងជា Idol ទេ តែគេយល់ច្រឡំ និងគិតថា នាងជាភេទទី៣ទៅវិញ។
នាងលើកឡើងថា៖ " មិនមែនលើកដំបូងទេបង យូរហើយដែលគេគិតថាខ្ញុំបែបហ្នឹង ទៅណាមកណា ក៏គេនិយាយខ្ញុំខ្ទើយដែរ ប្រហែលជាដោយសារខ្ញុំខ្ពស់ពេក ទើបគេមើលមិនដឹងថាខ្ញុំស្រីឬប្រុស"។
តារាសម្ដែងវ័យ២៣ រូបនេះបន្តថា ម្សិលម្ង៉ៃ នាងបានទៅទិញខោអាវនៅផ្សារ ស្រាប់តែអ្នកលក់មកសួរចំៗថា៖ "អូនបងសុំសួរមួយ កុំខឹងណា អូនឯងស្រី ឬ ប្រុស? អូនឯងខ្ទើយមែន? ហើយម៉េចស្អាតម៉េស?”។ មិនតែប៉ុណ្ណោះអាជីវកររូបនេះ ក៏បានសុំនាងថតរូបជាមួយទៀតព្រោះឃើញនាងស្អាត។ "ខ្ញុំអត់ដឹងនិយាយអី បានត្រឹមតែឆ្លើយ ចា៎ៗ ហើយក៏ថតរូបជាមួយគាត់ទៅ"។ លីហ្សា បន្ថែម។
ស្រីស្អាតកម្ពស់ ១៧១ សង់ទីម៉ែត្រ បញ្ជាក់ថា នាងមិនអន់ចិត្តអីទេ គ្រាន់តែហួសចិត្ត ហើយមិនដឹងនិយាយថាម៉េច៕
ចុះប្រិយមិត្ត យល់យ៉ាងម៉េចវិញ?