ក្មេងតូចគ្រវីកាំបិតគំរាមអ្នកបើករថយន្តព្រោះមកចតមុខកន្លែងលក់ដូររបស់ខ្លួន
- 2017-04-21 09:21:44
 - ចំនួនមតិ 0 | ចំនួនចែករំលែក 0
 
ក្មេងតូចគ្រវីកាំបិតគំរាមអ្នកបើករថយន្តព្រោះមកចតមុខកន្លែងលក់ដូររបស់ខ្លួន
ចន្លោះមិនឃើញ
ក្មេងតូចអាយុទើបតែ ៥ឆ្នាំម្នាក់ បានធ្វើឲ្យល្បីលើអ៊ីនធឺណិតចិននៅថ្ងៃនេះ បន្ទាប់ពីកាន់កូនកាំបិតចិតផ្លែឈើគ្រវីដាក់អ្នកបើករថយន្តដឹកទំនិញនៅភាគពាយ័ព្យ ប្រទេសចិន។
ក្មេងប្រុសនេះមានឈ្មោះ Xiao Pang ជាជនជាតិភាគតិច Uygur ត្រូវបានគេឃើញឈរក្បែរកង់រថយន្តខាងមុខ ដៃកាន់កាំបិតយ៉ាងណែន ចង្អុលដាក់អ្នកបើកបរដោយសារគាត់ចតរថយន្តនៅមុខ បាំងផ្លូវកន្លែងលក់ដូររបស់គ្រួសារ Xiao Pang ក្នុងខេត្ត Xinjiang។
បើតាមប្រភព នេះមិនមែនជាលើកទីមួយទេ គឺកាលពីខែមេសាឆ្នាំមុន Pang ធ្លាប់កាន់បំពង់ដែករារាំងប៉ូលិស ដើម្បីការពារកន្លែងលក់ដូររបស់ជីដូនម្ដងហើយ។ កុមារ Pang បានគំរាមយកកូនកាំបិតចាក់កង់រថយន្ត ហើយស្រែកខ្លាំងៗថា "អ្នកមិនអាចចតនៅទីនេះបានទេ! បើចត ខ្ញុំនឹងវាយអ្នក។" ចំណែកអ្នកឈរមើលមិនបានចេញទៅបញ្ឈប់ក្មេងឡើយ តែផ្ទុយមកវិញគេឮសំឡេងសើច។
ទោះជាបែបនេះក្ដី អ្នកប្រើប្រាស់អ៊ីនធឺណិតចិនជាច្រើនបង្ហាញការព្រួយបារម្ភពីអាកប្បកិរិយាក្មេង ខ្លាចបន្ដប្រើប្រាស់ហិង្សាដោះស្រាយបញ្ហាពេលធំឡើង៕ សូមទស្សនាវីដេអូខាងក្រោម៖