ឧបករណ៍​សិច​សម័យ​មុន​​រំពឹង​ថា​ដេញ​ថ្លៃ​បាន​ ១ ពាន់​ដុល្លារ

  • 2017-04-23 07:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឧបករណ៍​សិច​ដ៏​កម្រ​មួយ​ដែល​ផលិត​ឡើង​​ក្នុង​សម័យ​មហាក្សត្រិយានី​វ៉ិកតូរីយ៉ា​នៃ​ចក្រភព​អង់គ្លេស​នៅ​អំឡុង​ឆ្នាំ​ ១៨៤០ រំពឹង​ថា​នឹង​ដេញ​ថ្លៃ​បាន​ចន្លោះ​ពី​ ៦៤០ – ១ ០២៥ ដុល្លារ។

​ឧបករណ៍​សិច​​ទាំង​ឡាយ​ផលិត​ឡើង​​នៅ​សម័យ​​​មហាក្សត្រិយានី​វ៉ិកតូរីយ៉ា​តាម​ពិត​ទៅ​ធ្វើ​ឡើង​ដោយ​​ក្រុម​គ្រូពេទ្យ​នៃ​សម័យ​នោះ​ដើម្បី​ព្យាបាល​រោគ​ឆេវឆាវ​របស់​ស្ត្រី។ ចំណែក​ឯ​ឧបករណ៍​សិច​ដែល​ដាក់​ដេញ​ថ្លៃ​មួយ​នេះ​ គេ​ជឿ​ថា​បង្កើត​ឡើង​​ជា​ពិសេស​ដោយ​ស្វាមី​មួយ​រូប​សម្រាប់​ភរិយា​របស់​ខ្លួន។ នៅ​លើ​ឧបករណ៍​មាន​ការ​រចនា​ពិសេស​មួយ​ គឺ​មាន​រូប​បេះដូង​​នៅ​ផ្នែក​គល់។

​ ​​​​​​​​​​​​​​ឧបករណ៍​សិច​ធ្លាប់​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​នៅ​សម័យ​មហាក្សត្រិយានី​វ៉ិកតូរីយ៉ា​ដោយ​សារ​ហេតុផល​វេជ្ជសាស្ត្រ​ដ៏​ចម្លែក៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី