ឡុង​ ឡា​ ដើម​កំណើត​ប្រដាល់​របស់​ខ្លួន​ចេញ​ពី​បន្ទាយ​ទាហាន

  • 2017-04-25 04:51:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​កងពលតូច​លេង​៨​ ឡុង​ ឡា​ ប្រាប់​ពី​ដើម​កំណើត​ដែល​ចាប់​អាជីព​នេះ​ គឺ​ជា​រឿង​ដែល​ចៃដន្យ​បំផុត​ ​​ព្រោះ​វា​កើត​ឡើង​ដោយ​សារ​រស់​នៅ​ក្បែរ​កន្លែង​ហាត់។​

កីឡាករ ឡុង ឡា ក្រហម

អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​​ ថាបើ​និយាយ​​ស្រឡាញ់​ប្រដាល់​នោះ​ដូច​ជា​មិន​​ត្រូវ​ទាំង​ស្រុង​ទេ​ ហាក់​ដូច​ជា​ការងារ​មួយ​បន្ទាប់​បន្សំ​ក្រៅ​ពី​ធ្វើ​ស្រែចម្ការ។​ មូលហេតុ​ដែល​គេ​ក្លាយ​ជា​អ្នក​ប្រដាល់​ដោយ​សារ​ពី​តូច​គេ​ចូល​ទៅ​រស់​នៅ​ឯ​បន្ទាយ​ទាហាន​ ដូច​នេះ​គ្រូ​ប្រដាល់​នៅ​ក្នុង​នោះ​ក៏​ឲ្យ​រូបគេ​ចាប់​ហាត់​តាំង​ពី​ពេល​នោះ​មក​និង​ឡើង​ប្រកួត​ដល់​បច្ចុប្បន្ន។​

កីឡាករ ឡុង ឡា ក្រហម
កីឡាករ ឡុង ឡា ក្រហម

អ្នក​ប្រដាល់​ប្រកួត​បាន​ជិត​៥០ដង​ម្នាក់​នេះ​បន្ត​ទៀត​ថា​ ​អាជីព​មួយ​នេះ​ក៏​ម្យ៉ាង​ដែរ​ វា​បាន​ប្រាក់​ចំណូល​មួយ​ផ្នែក​ហើយ​ មាន​សុខភាព​ល្អ​ទៀត​ផង​មិន​ងាយ​ឈឺ​ផ្ដេសផ្ដាស​ឡើយ។​ នៅ​ពេល​ដែលខ្លួន​ឯង​វ៉ៃ​ល្អ​ខ្លាំង ​ល្បី​​មាន​តម្លៃ​ខ្លួន​កាន់​តែ​ខ្ពស់​ មាន​កេរ្តិ៍ឈ្មោះ​ ជីវភាព​គ្រួសារ​ក៏​ធូរធារ​​ដែរ។​ អ្នក​លេង​គុន​ខ្មែរ​ម្នាក់​នេះ​នឹង​ខំប្រឹង​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ​ ព្រោះ​អី​ចូល​ប្រឡូក​នឹង​អាជីព​នេះ​ហើយ​ នៅ​ពេល​ខាង​មុខ​សង្ឃឹម​ថា​នឹង​ជោគជ័យ​ដូច​រៀម​ចម្បង​ដទៃ​ទៀត៕

អត្ថបទ៖ នួន ស៊ីណា​