​ចង់​ទៅ​រៀន​នៅ​ជប៉ុន​ទេ?​ បើ​ចង់​ ដាក់​ពាក្យ​អោយ​លឿន​មក​!​

  • 2017-04-25 10:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នេះ​គឺ​​ជា​ឱកាស​ដ៏​​ល្អ​​​មួយ​ ​សម្រាប់​អ្នក​ដែល​ប្រាថ្នា​ចង់​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​​ ព្រោះ​ថា​​​​​សម្រាប់​ឆ្នាំ​សិក្សា​​២០១៨​ខាង​មុខ​នេះ​ ​រដ្ឋាភិបាល​ជប៉ុន​​នឹង​​ផ្ដល់​នូវ​អាហារូបករណ៍​មក​អោយ​សិស្ស​ និស្សិត​កម្ពុជា​​​ដែល​មាន​ចំនួន​៤​កម្រិត​​​​ដូច​ជា​៖​

១​ ​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា​ (Research Students)​

២​ ​ថ្នាក់​​ឧត្ដម​សិក្សា​ (Undergraduate Students)​

៣​​ ថ្នាក់​មធ្យម​​សិក្សា​បច្ចេកទេស​ (College of Technology Students)​

៤​ ​ថ្នាក់​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ (Specialized Training College Students)​​​​​​​

​ចំពោះ​ពាក្យ​សុំ​ប្រឡង​ អ្នក​​អាច​រក​បាន​នៅ​នាយកដ្ឋាន​អាហារូបករណ៍​ ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ និង ​កីឡា​ ដែល​មាន​អាសយដ្ឋាន​៖ #២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌ​ចំការមន (ខាងកើត​ស្ថានីយ​ទូរទស្សន៍​អប្សរា​ ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ​)​។​ ​បេក្ខជន​ទាំងអស់​​​ត្រូវ​ដាក់​ពាក្យ​មក​កាន់​នាយកដ្ឋាន​អាហារូបករណ៍​ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​ ​២៤ ខែ ​ឧសភា ឆ្នាំ​២០១៧​​​នេះ​។​ ​

អត្ថបទ៖ ចន្ថា

ប្រភព៖​ ស្ថានទូតជប៉ុននៅកម្ពុជា