Vj Alaskoo ត្រូវបានគេយកអត្តសញ្ញាណទៅប្រើប្រាស់ទាក់ទងស្រីក្នុងន័យបង្ខូចកេរ្តិ៍ឈ្មោះ
- 2017-04-26 04:54:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vj Alaskoo ត្រូវបានគេយកអត្តសញ្ញាណទៅប្រើប្រាស់ទាក់ទងស្រីក្នុងន័យបង្ខូចកេរ្តិ៍ឈ្មោះ
ចន្លោះមិនឃើញ
ថ្មីៗនេះហ្វេសប៊ុកមួយមានឈ្មោះថា Lywan Leng បានយករូបថត Vj Alaskoo ទៅប្រើប្រាស់នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្នុងគោលបំណងទាក់ទងនារីៗសុំគេងជាមួយ និងផលប្រយោជន៍ផ្សេងៗទៀត។
ទាក់ទងហ្វេសប៊ុកឈ្មោះ Lywan Leng នេះដែរ Vj Alaskoo បានចេញមុខបកស្រាយថា មិនមែនជាហ្វេសប៊ុករបស់ខ្លួនឡើយ។ ហើយលោកក៏មានការព្រួយបារម្ភដែរដែលហ្វេសប៊ុកទាំងនោះបានយករូបថត និងឈ្មោះទៅប្រើប្រាស់ក្នុងន័យមិនល្អដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកកន្លងមក។
Vj Alaskoo បាននិយាយថា "រាល់ថ្ងៃនេះខ្ញុំមានការព្រួយបារម្ភចំពោះមនុស្សមួយចំនួនដែលគាត់យកឈ្មោះខ្ញុំឬរូបថតរបស់ខ្ញុំទៅបង្កើតហ្វេសប៊ុក ។ បើពួកគាត់យកទៅបង្កើតក្នុងន័យល្អអត់អីទេ អ្វីដែលខ្ញុំខ្លាចខ្លាំងបំផុតខ្លាចពួកគាត់យកទៅប្រើសុំខ្ចីលុយគេរាប់ពាន់ដុល្លារ ដូចថ្ងៃនេះអញ្ចឹង ហ្វេសប៊ុកឈ្មោះ Lywan Leng បានយករូបថតខ្ញុំទាក់ទងប្អូនស្រីម្នាក់សុំគេងជាមួយរហូតធ្វើឲ្យនាងខឹង ជេរម៉ែ និងយកទៅបង្ហោះលើហ្វេសប៊ុក"។
ហ្វេសប៊ុកដែលយករូបថត និងឈ្មោះ Vj Alaskoo ទៅប្រើប្រាស់មាន៤ ទី១ ហ្វេសប៊ុកឈ្មោះ Lywan Leng ទី២ ឈ្មោះ Som Art Alaskoo ទី៣ Alaskoo Bilee Noo និងទី៤ ឈ្មោះ Love Chanara ។
តោះទស្សនាហ្វេសប៊ុកទាំង៤ខាងនេះទាំងអស់គ្នាដែលមិនមែនជាហ្វេសប៊ុកពិតរបស់ Vj Alaskoo ៖