អស់ស្ទះ! ដួង ម៉ានិច និង នីតា វរវង្ស បង្អួតរាងគ្នាលើឆ្នេរខ្សាច់
- ព្រហស្បតិ៍, 27 មេសា 2017 01:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ស្ទះ! ដួង ម៉ានិច និង នីតា វរវង្ស បង្អួតរាងគ្នាលើឆ្នេរខ្សាច់
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃមុនតារាសម្ដែង ដួង ម៉ានិច បានបណ្ដើរសិស្សប្អូនសិល្បៈទៅបង្អួតរាងនៅឆ្នេរអូរឈើទាល ចុងដំណាក់ស្ដេច យ៉ាងគួរឲ្យចាប់អារម្មណ៍។ ដោយក្នុងនោះ នីតា ប្រាប់ថា ពួកគេបានទៅថត MV ថ្មីជាមួយគ្នា។
"នេះមិនមែនជាការដើរលេងទេបង តែពួកបានទៅថត MV ឲ្យផលិតកម្មថ្មីមួយនៅទីនោះ បង ម៉ានិច ជាអ្នកហៅ និងណែនាំឲ្យខ្ញុំទៅជាមួយកាលពីថ្ងៃ២១ ខែនេះ ហើយពួកយើងក៏ថតរូបលេងជាមួយគ្នាទៅ"។ តួសម្ដែងវ័យ២១ឆ្នាំ បញ្ជាក់ខ្លីៗ។
នាងបន្តថា ឥឡូវនេះពួកគេតែងតែដើរទៅណាមកណាជាមួយគ្នាហើយ ដួង ម៉ានិច តែងតែណែនាំការងារជាច្រើនឲ្យនាង និងចាប់គូរគ្នា ថតរឿង និងMV ថ្មីៗជាមួយគ្នា ដោយ ម៉ានិច ដើរតួស្លូត និង នីតា ដើរកាចតួឈ្នានីស។
តែមុននឹងឃើញ សមិទ្ធផលថ្មីៗរបស់អ្នកទាំង២។ តោះ មកមើលស្ទីលថតរូបរបស់ពួកគេបន្តិចមើលគួរឲ្យទាញយ៉ាងណា!!!