នាឡិកា​ឆ្លាត​វៃ CASIO ជំនាន់​ថ្មី មិន​ខ្លាច​ជម្រៅ​ទឹក ៥០ ម៉ែត្រ​លក់​តម្លៃ ៥០០ ដុល្លារ

  • 2017-04-27 02:12:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ ក្រុមហ៊ុន CASIO បាន​ចេញ​លក់​នាឡិកា​ឆ្លាត​វៃ​ជំនាន់​ថ្មី​ម៉ូដែល​ Pro Trek F20 ដែល​មាន​តម្លៃ​ដល់​ទៅ ៥០០ ដុល្លារ។

​រចនា​ពណ៌​ខ្មៅ​លាយ​ទឹក​ក្រូច វា​បាន​បំពាក់​នូវ​ឈីប​ Snapdragon Wear 2100 របស់​ Qualcomm ដោយ​មាន RAM ទំហំ 512MB និង អង្គ​ចងចាំ​ 4GB។

នាឡិកា​នេះ​ត្រូវ​បានគួប​ផ្សំ​នឹង​លក្ខណៈ​សម្បត្តិ​គ្រឿង ដែល​អាច​ Update ទៅ​កាន់ Android Wear ជំនាន់​ 2.0 បាន និង​​ភ្ជាប់​ទំហំ​អេក្រង់​ធំ​ល្មម​ទំហំ ១,៣២ អ៊ីញ អាច​ការពារ​ការ​ជ្រាប​ទឹក ដល់​ជម្រៅ​ទឹក ៥០ ម៉ែត្រ។ ថាមពល​ថ្ម​របស់​វា​អាច​ប្រើប្រាស់​ជា​ធម្មតា​បាន​ដល់​ ២ ថ្ងៃ​ និង​ដល់​មួយ​ខែ​បើ​អ្នក​បើក​ប្រើ​ក្នុង​លក្ខណៈ Timepiece Mode ។

វា​ក៏​ភ្ជាប់​ជាមួយ​ទូរសព្ទ​ពពួក​ Android ដែល​ដំណើរ​ការ​នៅ​ជំនាន់ 4.3 ឡើង​ទៅ និង​ពពួក​ iPhone 5 ឡើង​ទៅ ដែល​ដំណើរ​ការ​នៅ​លើ iOS 8.2 យ៉ាង​ទាប​។​

ក្នុង​នោះ​ត្រកូល​តែ​មួយ​ប្រភេទ Limited Editon ដែល​បំពាក់​នូវ​កញ្ចក់​ប្រភេទ Sapphire និង​មាន​ពណ៌​ខ្មៅ​, ខៀវ ប៉ុន្តែ​មាន​លក់​តែ ៥០០ គ្រឿង​ប៉ុណ្ណោះ ហើយ​ចំពោះ​តម្លៃ​ពុំ​ទាន់​មាន​ការ​បញ្ជាក់​ឡើយ​។​ ​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា