​មក​ដល់​ហើយ​!​ ​អាហារូបករណ៍​ថ្នាក់​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង វិស្វកម្ម​​​​ ទៅ​រៀន​នៅ​ជប៉ុន

  • 2017-04-27 08:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​ដំណឹង​ល្អ​ដែល​​អាហារូបករណ៍​ Innovative Asia​ ​បាន​​ផ្ដល់​មក​អោយ​​ប្រទេស​អាស៊ី​​មួយ​ចំនួន​ដើម្បី​អភិវឌ្ឍន៍​នូវ​វិស័យ​ធនធាន​មនុស្ស​​របស់​​​ប្រទេស​ទាំង​នោះ​។​​​​ ​​អាហារូបករណ៍​នេះ​ផ្ដល់​មក​តាម​រយៈ​ទី​ភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) ​ដើម្បី​បើកឱកាសឲ្យនិស្សិត​នៃ​បណ្តា​ប្រទេស​ទាំង​នោះ​បាន​ទៅ​​សិក្សា​នៅ​ឯ​ប្រទេស​ជប៉ុន​​​លើ​​​កម្រិត​​ថ្នាក់​អនុបណ្ឌិត​ និង បណ្ឌិត​​​។​ ​សម្រាប់​ជំនាញ​សិក្សា​​មាន​ដូច​ជា​ផ្នែក​​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ និង ​វិស្វកម្ម​​​​​។​

​លក្ខខណ្ឌ​ជ្រើសរើស

  • ជា​ប្រជាជន​នៃ​ប្រទេស​ណា​មួយ​ ដែល​មាន​ដូច​ជា​៖​ បង់ក្លាដេស​ កម្ពុជា​ ឥណ្ឌា​ ឥណ្ឌូណេស៊ី​ ឡាវ​ មីយ៉ាន់ម៉ា​ ម៉ាឡេស៊ី​ ប៉ាគីស្ថាន​ ហ្វីលីពីន​ ស្រីលង្កា ថៃ​ និង​ វៀតណាម​
  • មាន​អាយុ​តិច​ជាង​៤០​ឆ្នាំ​ (គិត​ត្រឹម​ថ្ងៃ​ ១​ កញ្ញា ២០១៧​)​
  • មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​​ (គិត​ត្រឹម​ថ្ងៃ​ ១​ កញ្ញា ២០១៧​)
  • ជា​និស្សិត​ដែល​សិក្សា​ រឺ បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​ជា​ដៃ​គូរ (Partner Universities)​
  • ​មាន​ចំណេះ​ដឹង​​ផ្នែក​ភាសា​អង់គ្លេស​​ខ្ពស់​ ​ទាំង​ផ្នែក​សរសេរ​ និង ​និយាយ ​​​​

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់​​វេបសាយ​ដើម​របស់​អាហារូបករណ៍​ Innovative Asia​​។​

​ចុច​ទី​នេះ​​​​

​ផុត​កំណត់​ថ្ងៃ​ទី​ ១៩​ ឧសភា​ ​ឆ្នាំ​២០១៧​

អត្ថបទ៖ ចន្ថា