ស្ថាបនិក​ Wikipedia បង្កើត​គេហទំព័រ​ថ្មី សម្រាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​!

  • 2017-04-29 04:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ Wikipedia លោក​ Jimmy Wales បាន​ប្រកាស​បង្ហាញ​គេហទំព័រ​ថ្មី​ Wikitribune ក្នុង​គោលបំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​​លើ​បណ្ដាញ​អ៊ីនធឺណិត​។ គម្រោង​នេះ​នឹង​មាន​ការ​ចូលរួម​ពី​អ្នកសារព័ត៌មាន​អាជីព​និង​អ្នក​សារព័ត៌មាន​មហាជន ដើម្បី​ធ្វើ​ការ​គូស​បង្ហាញ​និង​ត្រួត​ពិនិត្យ​ពី​រឿងរ៉ាវ​នានា​ពេល​បច្ចុប្បន្ន​។​

Wikitribune កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រមូល​ថវិកា​ពី​អ្នក​ឧបត្ថម្ភ​ស្ម័គ្រ​ចិត្ត ដែល​ដំណើរការ​ក្នុង​នាម​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ ដោយ​ទទួល​បាន​ការ​បរិច្ចាគ​ថវិកា​ពី​ម្ចាស់​ជំនួយ ១៥ ដុល្លារ​ក្នុង​មួយ​ខែ។​ គ្រប់​គ្នា​ក៏​អាច​ចូល​ទៅ​គេហទំព័រ​នោះ​ដោយ​សេរី ប៉ុន្តែ​សម្រាប់​សមាជិក​ដែល​បង់លុយ​ អាច​មាន​សិទ្ធិ​​ពិសេស​ក្នុង​ការ​ផ្ដល់​គំនិត​​ពី​ប្រធានបទ​ថ្មីៗ​សម្រាប់​បង្ហោះ​លើ​គេហទំព័រ​បាន។

ក្នុង​សេចក្ដី​ថ្លែង​ការ​មួយ​ចេញ​ពី​ Fox News លោក​ Wales ថ្លែង​ថា​ មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ជួល​អ្នក​សារព័ត៌មាន​អាជីព​ចំនួន ៥ រូប សម្រាប់​គម្រោង​នេះ។ Wikitribune បង្កើត​ឡើង​សម្រាប់​ទាំង​អស់​គ្នា និង​ផ្តល់​ប្រយោជន៍​សម្រាប់​​គ្រប់​គ្នា។

គម្រោង Wikitribune ក៏​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​គម្រោង The New Integrity Initiative របស់​ក្រុមហ៊ុន​ Facebook ដែល​មាន​ការ​ចូល​រួម​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក្នុង​គោល​បំណង​តែ​មួយ​គឺ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត​។

ប្រភព៖ yourstory   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី