លន្លង់​លន្លោច! "កែវ​ភ្នែក" OST “បេសកកម្ម​មួយ​:ទាសករ​ផ្លូវ​ចិត្ត"

  • 2017-05-02 01:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​នេះ Sai បាន​ចេញ​ចម្រៀង​ថ្មី​គឺ​បទ "កែវ​ភ្នែក" ដែល​ជា​ចម្រៀង​​​ក្នុង​សាច់​រឿង​ថ្មី​របស់​ប្រលោមលោក “បេសកកម្ម​មួយ​: ទាសករ​ផ្លូវ​ចិត្ត"។

Sai ធ្លាប់​បាន​លើក​ឡើង​ថា​បទ "កែវភ្នែក" គឺ​ជា​ការ​សហការ​ដំបូង​របស់​លោក និង​ម្ចាស់​ស្នាដៃ​ “បេសកកម្ម​មួយ​:ទាសករ​ផ្លូវ​ចិត្ត"។ ម្ចាស់​បទ​ "ស្នេហា​ស្មោះ​ស" បាន​បន្ថែម​ទៀត​ថា​ បទ​នេះ​ក៏​ជា​រស់​ជាតិ​ថ្មី​មួយ​ទៀត​សម្រាប់​ចម្រៀង​របស់​លោក​ ព្រោះ​បទ​នេះ​ច្រៀង​តុង​លើ​បទ​​ផ្សេងៗ​ដែល​លោក​ធ្លាប់​ចេញ​កន្លង​មក។

​ប្រលោម​លោក “បេសកកម្ម​មួយ​: ទាសករ​ផ្លូវ​ចិត្ត" គឺ​ជា​ស្នាដៃ​របស់ ម៉ានិត ហើយ​ប្រលោម​លោក​នេះ​មាន​ការ​ពេញ​និយម​ជា​ខ្លាំង​ពី​អ្នក​គាំទ្រ ជាពិសេស​យុវវ័យ​។ "បេសកកម្ម​មួយ" ភាគ​១​ គឺ​ជា​ប្រលោម​លោក​លក់​ដាច់​បំផុត​ក្នុង​ឆ្នាំ​២០១៦ ដោយ​លក់​បាន​រហូត​ដល់ ៥០០០​ក្បាល៕​​​

តោះ​ស្ដាប់​បទ "កែវ​ភ្នែក" ទាំង​អស់​គ្នា៖

អត្ថបទ៖ Samedy

អត្ថបទពេញនិយម
អត្ថបទថ្មី