កែវ នីសា ច្រានចោលរឿងមានម្ចាស់បេះដូង
- 2017-05-02 08:10:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ នីសា ច្រានចោលរឿងមានម្ចាស់បេះដូង
ចន្លោះមិនឃើញ
កន្លងមកមានសារព័ត៌មានក្នុងស្រុកមួយចំនួនចេញផ្សាយថា កែវ នីសា មានម្ចាស់បេះដូងរួចហើយ តែព័ត៌មានទាំងនោះត្រូវបាននាងច្រានចោលថាមិនមែនជាការពិត។
កែវ នីសា បានប្រាប់ Sabay ថា នៅពេលនេះដែរបេះដូងរបស់នាងគឺនៅទំនេរស្អាត មិនមានទំនាក់ទំនងស្នេហាជាមួយបុរសណានោះម្នាក់ទេ ដោយសារតែមួយរយៈនេះ នីសា មមាញឹកខ្លាំងជាមួយការងារសិល្បៈ ដូច្នេះហើយនាងគ្មានពេលវេលាគិតរឿងស្នេហាឡើយ។
“ព័ត៌មានចុះផ្សាយថាបងមានស្នេហាអត់ពិតទេអូន ព្រោះរាល់ថ្ងៃនេះបងនៅម្នាក់ឯងអត់មានអ្នកណាផង ហើយឥឡូវនេះខ្ញុំគិតថាគូព្រេងរបស់ខ្ញុំអត់ទាន់ដល់ទេ ពេលណា ពេលហ្នឹងចុះ។ តែបើនិយាយទៅប្រសិនបើគូព្រេងដល់ចង់ប្រកែកក៏ដូចអត់កើត បុរសដែលអាចយកមកធ្វើជាគូអនាគតខ្ញុំ ត្រូវតែស្រឡាញ់និងមើលថែក្រុមគ្រួសារខ្ញុំ ទើបខ្ញុំទទួលយកគាត់ ព្រោះគ្រួសារខ្ញុំមានតែគ្នា៣នាក់ទេ ម៉ាក់ ប្អូនប្រុស និងខ្ញុំ "។ នីសា ថ្លែង។
គួរបញ្ជាក់ថា បុរសៗដែលធ្លាប់លេចឭមានទំនាក់ទំនងស្នេហាជាមួយ កែវ នីសា កន្លងមកមានទាំងក្នុងរង្វង់សិល្បៈ និងក្រៅសិល្បៈ ដូចជាលោក លឹម ជាឡាយ និងអ្នកមានឋានៈ និងតួនាទីក្នុងជួររដ្ឋាភិបាលផងដែរ៕