គិត​ដល់​ថ្ងៃ​នេះ ស្ថានភាព តា​ហ៊្វុយសូ សង្គ្រោះ​នៅ​ថៃ យ៉ាង​ណា​ហើយ?

  • 2017-05-02 09:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​កំប្លែង​ជើងចាស់ និង​ជា​ប្រធាន​អង្គការ N.A.C.A លោក ស៊ូ សាវ៉ាង ហៅ​ តា ហ៊្វុយហ្សូ ដែល​​កំពុងតែ​​សម្រាក​ព្យាបាល​ជំងឺ​មហារីក​នៅ​ប្រទេស​ថៃ​នោះ ពេល​នេះ​អាការ​ជំងឺ​បាន​ធូរស្រាល​ហើយ លោក​អាច​នឹង​វិល មក​ស្រុក​កំណើត​វិញ​នេះ​ថ្ងៃ​ព្រហស្បតិ៍​​​ខាង​មុខ​នេះ។ នេះ​​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក ស៊ូ វណ្ណៈ កូន​ប្រុស​ដែល​​កំពុង​តែ​មើល​ថែ​នៅ​ទី​នោះ។

​លោក ស៊ូ វណ្ណៈ បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​ខ្លួន​មាន​អាការ​ធូរស្រាល​ជាង​មុន​ហើយ បន្ទាប់​ពី​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាំង​កក ប្រទេស​ថៃ​មួយ​រយៈ​មក។ លោក​ថា មក​ទល់​ពេល​នេះ តា ហ៊្វុយហ្សូ បាន​ឆ្លង​ផុត​ដំណាក់​កាល​ទី១​ហើយ ដោយ​គ្រូពេទ្យ​បាន​ដក​អុកស៊ីហ្សែន ឲ្យ​ហាត់ប្រាណ​ ដើរ​បាន និង​អាច​ពិសា​បាយ​បាន​ខ្លះ​ៗ​ហើយ។

លោក​បាន​បន្ត​ថា គ្រូពេទ្យ​កំពុងតែ​ព្យាបាល​ដំណាក់​កាល​ទី២​ទៀត គឺ​ព្យាបាល​ដុំ​មហារីក​ ២ដុំ​ ដែល​មាន​នៅ​ក្នុង​ថ្លើម​ដោយ​លេប​ថ្នាំ​សិន​ បន្ទាប់​មក ទើប​ពេទ្យ​សិក្សា​បន្ត​ទៀត ថា​តើ​ត្រូវ​វះកាត់ ឬ​អត់។ ប្រសិន​បើ​ការ​ព្យាបាល​ទទួល​ផ្លែ​ផ្កា​ល្អ តា ហ៊្វុយ​ហ្សូ នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នេះ​ថ្ងៃ ព្រហស្បតិ៍​​នេះ។

លោក ស៊ូ វណ្ណៈ បាន​បញ្ជាក់​ថា មូលហេតុ​២​ដែល​នាំ​ឲ្យ​លោក​សម្រេច​បញ្ជូន​ឪពុក​របស់​លោក​ត្រឡប់​មក​ផ្ទះ​វិញ គឺ​ទី១ មក​ពី​សុខភាព​បាន​ប្រសើរ និង​ទី២ មិន​មាន​លទ្ធភាព​បន្ត​ព្យាបាល​ទៀត ព្រោះ​ថ្លៃ​ព្យាបាល​នៅ​ទី​នោះ​ថ្លៃ​ខ្លាំង​ពេក។

លោក ស៊ូ សាវ៉ាង ហៅ​តា ហ្វុយហ្សូ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី ២៦។ គ្រូ​ពេទ្យ​បាន​អះអាង​ថា លោក​តា បែក​គ្រាប់​ឈាម​ខ្លាំង និង​គ្រាំ​​ក្នុង​។

ក្រោយ​មក​១​ថ្ងៃ​ប៉ុណ្ណោះ លោក​តា ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​រក​ការ​ព្យាបាល​បន្ត​ទៀត​នៅ​ប្រទេស​ថៃ ក្រោយ​សភាព​របស់​លោក មិន​សូវ​ល្អ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី