នាយ ចឺម បញ្ជាក់​ពី​ទំនាក់​ទំនង​ជាមួយ​ អូនម៉ី ក្រោយ​ល្បី​ថា​ជា​គូស្នេហ៍​

  • 2017-05-02 09:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​សារព័ត៌មាន​​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​នាយ ចឺម មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ ទៀង ម៉េងលិ ហៅ​(អូនម៉ី​) តែ​ព័ត៌មាន​ទាំង​នេះ​​ត្រូវ​បាន​សាមី​ខ្លួន​បដិសេធ​​។

នាយ​ ចឺម បាន​ប្រាប់​ Sabay ថានាយ ជាមួយ​ អូនម៉ី​ មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​យូរ​ឆ្នាំ​មក​ហើយ​ តែ​ទំនាក់​ទំនង​មួយ​នេះ​គ្មាន​អ្វី​ លើស​ពី​មិត្តភ័ក្ដិ​នោះ​ទេ​។ " ​និយាយ​ទៅ​បង​ខ្ញុំ​ និង​ អូនម៉ី មិនមែន​ជា​គូស្នេហ៍​ និង​គ្នា​នោះ​ទេ​ ​ពួក​ខ្ញុំ​ទាំង​ពីរ​នាក់​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន​បង្កើត​អញ្ចឹង​​​ ដូច្នេះ​សូម​បង​ប្អូន​កុំ​យល់​ច្រឡំ​"។

ម្ចាស់​បទ​ "អ្នក​អត់​សង្សារ​លើក​ដៃ​" បន្ថែម​ថា​ ឥឡូវ​នេះ​នាយ​ មិន​ទាន់​គិត​គូ​ពី​រឿង​ស្នេហា​ទេ​ ព្រោះ​តែ​គិត​ថា​​ខ្លួន​នៅ​ក្មេង​។ម្យ៉ាង​ទៀត​នាយ ចឺម ​​ចង់​ទុក​ពេល​វេលា​ហ្នឹង​រក​លុយ​សិន​។

"បង​កុំ​ភ័យ​ថ្ងៃ​ណា​មួយ​បើ​ខ្ញុំ​យក​នារី​ណា​ម្នាក់​ ​មក​ធ្វើ​ជា​គូស្នេហ៍​របស់​​ខ្ញុំ​ ពេល​នោះ​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពុក​ម៉ែ​បង​ប្អូន​ថា​ពេល​នេះ​ខ្ញុំ​បាន​រក​ឃើញ​នារី​ម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់​ហើយ​"។ នាយ ចឺម ថ្លែង​៕​

អត្ថបទ៖ ឆុង ស៊ីណាន