ចិន​ជួល​មនុស្ស​ ២ ម៉ឺន​នាក់​ធ្វើ​វិបសាយ​ Wikipedia ផ្ទាល់​ខ្លួន

  • 2017-05-03 03:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ចិន​​កំពុង​ស្វះ​ស្វែង​បង្កើត​វិបសាយ​ចំណេះ​វិជ្ជា​​ Wikipedia ផ្ទាល់​ខ្លួន​មួយ​​ដែល​នឹង​បើក​ដំណើរ​ការ​នៅ​ឆ្នាំ​ក្រោយ​នេះ។

​​​​​Wikipedia ដែល​ចិន​បង្កើត​ឡើង​មាន​ឈ្មោះ​ថា​ "Chinese Encyclopedia" ដោយ​រដ្ឋាភិបាល​បាន​ជួល​កម្លាំង​ ២ ម៉ឺន​នាក់​ដើម្បី​​ជួយ​ឲ្យ​​វិបសាយ​មាន​មាតិកា​បាន​ដល់​ចំនួន​ ៣០០ ០០០។ Yang Muzhi អ្នក​ពិនិត្យ​ផ្ទៀងផ្ទាត់​លើ​គម្រោង​ការ​ ​បាន​រៀប​រាប់​ពី​វិបសាយ​​នេះ​ថា​ជា​មហាកំពែង​នៃ​វប្បធម៌។ ត្បិត​ថា​ក្រុមហ៊ុន​អ៊ីនធឺណិត​ចិន​ដូច​ជា​ Baidu និង Qihoo 360 មាន​វិបសាយ​ចំណេះ​វិជ្ជា​​រៀងៗ​​ខ្លួន​ពិត​មែន​ ប៉ុន្តែ​នៅ​មិន​អាច​ប្រៀប​នឹង​ Wikipedia បាន​នៅ​ឡើយ​ទេ។

​យ៉ាងណាក្ដី​​គោលដៅ​របស់​រដ្ឋាភិបាល​ចិន​គឺ​មិន​មែន​បង្កើត​វិបសាយ​ចំណេះ​វិជ្ជា​ដែល​អាច​ប្រៀប​នឹង​ Wikipedia បាន​នោះ​ទេ ប៉ុន្តែ​គោលដៅ​​​ពិត​ប្រាកដ​គឺ​ធ្វើ​ឲ្យ​ល្អ​ជាង​ Wikipedia។ វិបសាយ​ចំណេះ​វិជ្ជា​របស់​ចិន​គឺ​មាន​បំណង​ផ្សព្វផ្សាយ​ពី​ការ​អភិវឌ្ឍ​​​ខាង​វិទ្យាសាស្ត្រ​ និង បច្ចេកវិទ្យា​របស់​ប្រទេស​, ផ្សព្វផ្សាយ​ពី​សម្បត្តិ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ និង ​ពង្រឹង​តម្លៃ​ស្នូល​នៃ​សង្គម​និយម៕​​​​​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី