នីតា វរវង្ស បង្ហើបថាហ៊ានបញ្ចេញតែមានកម្រិត
- 2017-05-04 03:40:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នីតា វរវង្ស បង្ហើបថាហ៊ានបញ្ចេញតែមានកម្រិត
ចន្លោះមិនឃើញ
បកមកប្រឡូកសិល្បៈវិញជាង២ឆ្នាំ តួស្រីដែលធ្លាប់និយមស្លៀកពាក់ស្រគត់ស្រគំ បិទបាំងសព្វគ្រប់ទីកន្លែងលើដងខ្លួន នីតា វរវង្ស ប្រាប់ថាឥឡូវនេះនាងហ៊ានបង្ហាញភាពសិចស៊ីហើយ។
នីតា លើកឡើងថាធម្មតាជាអ្នកសិល្បៈ ត្រូវតែមានការតុបតែងខ្លួនប្លែកៗ ទើបធ្វើឲ្យមហាជនចាប់អារម្មណ៍ ហើយភាពសិចស៊ីនេះទៀតសោតគឺតម្រូវតាមតួដែលនាងសម្ដែង គឺបែប ឆ្នាសឆ្នើម និងឈ្នានីស។
"ចា៎បង ឥឡូវហ៊ានបញ្ចេញមែន តែប្អូនក៏មិនហ៊ានបញ្ចេញឲ្យលើសលស់ខ្លាំងអីដែរ គឺឲ្យមើលទៅសមរម្យហើយថ្លៃថ្នូរ និងតម្រូវតាមតួអង្គតាមសម័យកាល" តារាស្រីវ័យ២១ឆ្នាំបញ្ជាក់។
ងាកមកឈុតឆាកឱបរឹតស្និទ្ធស្នាលវិញ តួឯករឿងខ្មោចក្រមុំទាំងបីអះអាងថា ចាប់ពីពេលនេះទៅនាងនឹងដាក់ចិត្តដាក់កាយព្យាយាមសម្ដែង តែក៏មានកម្រិតដែរ។
"ពីពេលនេះទៅប្អូនហ៊ានសម្ដែងខ្លះហើយបង ព្រោះមានរាមច្បងណែនាំថា នេះជាសិល្បៈបើអូនចង់ធ្វើជា Superstar ត្រូវតែហ៊ានសម្ដែងគ្រប់ទម្រង់ តែឥឡូវនេះប្អូនហ៊ានត្រឹមតែឈុតឱបរឹតទេ បើឈុតលើគ្រែក្នុងអូតែលវិញមិនហ៊ានទេ ហើយម៉ាក់ក៏មិនគាំទ្រឲ្យសម្ដែងដែរ"។ នាង បន្ថែម។
នីតា វរវង្ស ធ្លាប់ជាតួកុមារី ឆផ្កា ដែលសម្ដែងក្នុងរឿង "ថ្កុលមាស" កាលពីជាង១០ឆ្នាំមុន។ ដើម្បីការសិក្សានាងបានផ្អាកការសម្ដែងមួយរយៈធំក្រោយថតរឿងបុរាណខាងលើនេះ ហើយវិលមកវិស័យសិល្បៈវិញ ក្នុងឆ្នាំ២០១៦ បន្ទាប់ពីបញ្ចប់សញ្ញាប័ត្រទុតិយភូមិ២ឆ្នាំ។