Celtic បង្ហាញឈុតថ្មីអបអរខួប៥០ឆ្នាំ ការឈ្នះពាន Champions League
- 2017-05-05 02:31:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Celtic បង្ហាញឈុតថ្មីអបអរខួប៥០ឆ្នាំ ការឈ្នះពាន Champions League
ចន្លោះមិនឃើញ
Celtic បានបង្ហាញឈុតក្នុងទឹកដីផ្លូវការរបស់ខ្លួនសម្រាប់រដូវកាលក្រោយដែលរចនាឡើងដើម្បីអបអរខួបទី៥០ឆ្នាំការឈ្នះពាន UEFA Champions League។
កាលពីឆ្នាំ ១៩៦៧ ក្លឹបជើងខ្លាំងរបស់ស្កុតឡែនមួយនេះបានផ្ដួល Inter Milan ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ នាទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។ ការប្រកួតនោះ Celtic ត្រូវ Inter Milan នាំមុខមួយគ្រាប់មុនជាការទាត់បាល់ប៉េណាល់ទីរបស់ Mazzola។ ក្នុងវគ្គទីពីរនាទី៦៣ ខ្សែការពារ Gemmell ទាត់ពីចម្ងាយតាមស្មើបានវិញ ហើយនាទី ៨៤ Stevie Chalmers ជាអ្នកស៊ុតគ្រាប់ជ័យជម្នះ។
ឈុតថ្មីរំលឹកដល់យុគសម័យមាសនៃការឈ្នះ Champions League លើកដំបូង និងតែម្ដងគត់របស់ Celtic គឺមានពណ៌ប្រចាំត្រកូលបៃតង លាយ.ស និងឡូហ្គោពណ៌មាស អមជាមួយកាលបរិច្ឆេទ និងឈ្មោះទីក្រុងដែលពួកគេលើកពាន៕