មុខងារ​ពិសេស​ ​៥​ ​ដែល​ ​Google​ ​ត្រូវ​មាន​សម្រាប់​ប្រជែង​ ​S8/ S8 Plus

  • 2017-05-05 07:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​នៃ​ ​Galaxy S8/ S8 Plus​ ​បាន​អង្រួន​ទីផ្សារ​ស្មាតហ្វូន​អន្តរជាតិ​ ​ខណៈ​ប្រជាប្រិយភាព​នៃ​កំពូល​ស្មាតហ្វូន​របស់​ ​Google​ ​ដែល​ផលិត​ផ្ទាល់​ដៃ​ម៉ូដែល​ ​Pixel​ ​និង​ ​Pixel XL​ ​ហាក់​មិន​សូវ​ទទួល​ជោគជ័យ។ ក្នុង​នោះ​ ​គេ​មើល​ឃើញ​ថា​ប្រសិន​ ​Google​ ​ចង់​ប្រជែង​ទីផ្សារ​ ​ជា​ពិសេស​ជា​ម៉ូដែល​ ​S8/ S8 Plus​ ​ស្មាតហ្វូន​របស់​ខ្លួន​ត្រូវ​តែ​បន្ថែម​មុខងារ​ថ្មី​ចំនួន​ ​៥​ ​ដែល​មាន​ដូច​ជា៖

​បច្ចេកវិទ្យា​ធន់​នឹង​ទឹក​ ​ព្រោះ​បច្ចុប្បន្ន​ទាំង​កំពូល​ស្មាតហ្វូន​របស់​ ​Samsung​ ​និង​ ​Apple​ ​សុទ្ធតែ​មាន​មុខងារ​អាវក្រោះ​ការពារ​ទឹក​ ​បូក​រួម​ទាំង​ការពារ​ភាព​ឆ្កូត​នៃ​ធូលី​ដី។

​អាច​បន្ថែម​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​មេម៉ូរី​ ​SD​ ​ព្រោះ​បច្ចុប្បន្ន​តម្រូវ​ការ​ប្រើប្រាស់​កម្មវិធី​ ​ក៏​ដូច​ជា​ការ​រក្សា​ទិន្នន័យ​រូបថត​ ​និង​វីដេអូ​មាន​ទំហំ​ធំ​ទៅ​រាប់​សិប​ ​GB។

លើក​កម្ពស់​សមត្ថភាព​កាមេរ៉ា​ ​ដោយ​បច្ចុប្បន្ន​កាមេរ៉ា​មុខ​របស់​ ​Pixel​ ​និង​ ​Pixel XL​ ​មិន​ទាន់​អាច​ផលិត​រូប​ ​Selfie​​​ដែល​មាន​ពណ៌​ធម្មជាតិ​នោះ​ទេ​ ​ដោយ​រាង​ស្លេក​ជាង​ធម្មតា។ ចំពោះ​កាមេរ៉ា​ក្រោយ​ ​ក៏​នៅ​មាន​កម្រិត​ជា​ពិសេស​ពេល​ថត​វីដេអូ​ ​ដែល​មាន​អាច​ទប់​លំនឹង​បាន​ល្អ​នៅ​ឡើយ​ទេ។

Pixel

បង្កើន​សមត្ថភាព​ថ្ម​ ​ដោយ​ការ​ធ្វើ​តេស្ត​សាក​ល្បង​បើក​វីដេអូ​រហូត​បង្ហាញ​ថា​ ​Pixel​ ​និង​ ​Pixel XL​ ​ប្រើ​បាន​ ​១៣​ ​ម៉ោង​ ​ខណៈ​ ​Galaxy S8​ ​ប្រើ​បាន​ ​១៦​ ​ម៉ោង​ ​និង​ ​Galaxy S8 Plus​ ​ប្រើ​បាន​ ​១៨​ ​ម៉ោង។

ចំណុច​សំខាន់​បំផុត​នោះ​ ​គឺ​អេក្រង់​ ​ដោយ​បច្ចុប្បន្ន​ស្មាតហ្វូន​នាំ​មុខ​គេ​ខាង​អេក្រង់​កោង​ ​គឺ​ ​Galaxy S8/ S8 Plus​ ​ខណៈ​អ្នក​បន្ទាប់​ដែល​មាន​អេក្រង់​ធម្មតា​តែ​គ្មាន​គែម​ ​គឺ​ ​LG G6។

S8/ S8 Plus
LG G6

ដូច​នេះ​ប្រសិន​បើ​ ​Google​ ​នៅ​តែ​មិន​បំពាក់​មុខងារ​ទាំង​នេះ​លើ​ស្មាតហ្វូន​ម៉ូដែល​ក្រោយ​របស់​ខ្លួន​ ​នោះ​វត្តមាន​របស់​ ​S8/ S8 Plus​ ​LG G6​ ​និង​ ​iPhone 7 Plus​ ​នៅ​តែ​ជា​បង​ធំ​ក្នុង​ទីផ្សារ​ស្មាតហ្វូន​ពេល​បច្ចុប្បន្ន៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម