Newcastle សម្លាប់​ចិត្ត Brighton លើក​ពាន Championshipឡើង​មក Premier League 

  • 2017-05-08 04:07:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​សារិកា​ព្រៃ Newcastle United បាន​ក្លាយ​ជា​ម្ចាស់​ពាន EFL Championship (ពាន​លីគ​​លំដាប់​ទី​២​របស់​អង់គ្លេស) ក្រោយ​ឈ្នះ Barnsley ៣-០​យប់​មិញ ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ទូទៅ Rafael Benitez។

ការ​ប្រកួត​ពិត​ជា​ស្វិតស្វាញ​ ព្រោះ​​នៅ​សប្ដាហ៍​ចុងក្រោយ​ក្រុម​លេខ​១​&២ Brighton និង Newcastle United ពិន្ទុ​នៅ​មិន​ទាន់​ដាច់​គ្នា​ទេ សុទ្ធ​តែ​ចាំ​អ៊ុត​លទ្ធផល​ចុងក្រោយ​ដូច​គ្នា។ Brighton អាច​ក្លាយ​ជា​ម្ចាស់​ជើង​ឯង ប្រសិន​ជា​​ឈ្នះ​ ប៉ុន្តែ​ជា​អកុសល​កាល​ពី​យប់​មិញ​បាន​ភ្លាត់ស្នៀត​​ឲ្យ​ Aston Villa តាម​ស្មើ ១-១ នាទី​​៨៩​ទៅ​ហើយ។

ជា​រឿង​អាក្រក់​សម្រាប់​ Brighton ប៉ុន្តែ Newcastle United ជា​អ្នក​រីករាយ​ទៅ​វិញ​ទេ ព្រោះ​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម Barnsley ងាយ​ៗ​៣-០។ លទ្ធ​នេះ​ធ្វើ​ឲ្យ Newcastle United ឈរ​លេខ​១​​​មាន​​៩៤​ពិន្ទុ ដាច់​អ្នក​លេខ២ Brighton ១​ពិន្ទុ​ប៉ុណ្ណោះ។ នេះ​ជា​ការ​ត្រលប់​មក Premier League សាជាថ្មី​​របស់ Newcastle ក្រោយ​ធ្លាក់​ទៅ Championshipកាល​ពី​ឆ្នាំ​មុន​ ឯ Brightonក៏​ត្រូវ​ឡើង​មក​លេង​ជាមួយ Newcastle ផង​ដែរ៕

តារាង​ពិន្ទុ EFL Championship

​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី