ចេញលទ្ធផលប្រកួតបាល់ទះ៣គូដំបូង ខ្មែរឈ្នះឡាវ ៣-០
- 2017-05-08 09:39:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញលទ្ធផលប្រកួតបាល់ទះ៣គូដំបូង ខ្មែរឈ្នះឡាវ ៣-០
ចន្លោះមិនឃើញ
កម្មវិធីការប្រកួតកីឡាបាល់ទះពានរង្វាន់អន្ដរជាតិស្រាបៀរលីអូ បានចាប់ផ្តើម កាលពីរសៀលថ្ងៃអាទិត្យ ដែលមានការប្រកួតសរុបចំនួន ៣គូ។ គូទី១ Sky Way(ឡាវ) ជួបជាមួយ ក្រសួងមហាផ្ទៃ គូទី២ កងពលធំលេខ៣ ជួបជាមួយ វិសាខា និងក្រុមទី៣ Kasetsart (ថៃ) ជួបជាមួយ Vinh Long (វៀតណាម)។
ជាលទ្ធផលការប្រកួតកីឡាបាល់ទះពានរង្វាន់អន្ដរជាតិស្រាបៀរលីអូ ថ្ងៃទីមួយគឺ ៖
១. ក្រសួងមហាផ្ទៃ បានយកឈ្នះ Sky Way(ឡាវ) ក្នុងលទ្ធផល ៣-០
២. វិសាខា បានយកឈ្នះ កងពលធំលេខ៣ ក្នុងលទ្ធផល ៣-១
៣. Vinh Long(វៀតណាម) បានយកឈ្នះ Kasetsart (ថៃ) ក្នុងលទ្ធផល ៣-១ ។
ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់ស្រាបៀរលីអូ លើកទី៦ដ៏អស្ចារ្យនេះ នឹងនៅតែបន្តចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ១៣ ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ពីម៉ោង ១ រសៀល ដែលមានការផ្សាយផ្ទាល់នៅលើ ប៉ុស្តិ៍TV5 និង ទំព័រហ្វេសប៊ុក ប៉ុស្តិ៍TV5 ។
អ្នកក៏អាចចូលរួមទស្សនាផ្ទាល់ ដោយសំបុត្រចូលរួមមានតម្លៃត្រឹមតែ ៥០០០រៀល(មួយថ្ងៃ) ថែមជូនស្រាបៀរលីអូមួយកំប៉ុង ឬ តម្លៃ ១៥ដុល្លារ (សម្រាប់៦ថ្ងៃ) ថែមជូនស្រាបៀរលីអូ ១កេស៕