ប៉ុន្មានសន្លឹករបស់ ណាត់ បូរី ជាមួយអតីត Freshie លេខ៣មើលទៅដូចគូស្នេហ៍
- 2017-05-09 02:55:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានសន្លឹករបស់ ណាត់ បូរី ជាមួយអតីត Freshie លេខ៣មើលទៅដូចគូស្នេហ៍
ចន្លោះមិនឃើញ
រូបថតជាច្រើនសន្លឹករបស់ ណាត់ បូរី ជាមួយអតីតស្រីស្អាតលេខ៣ កញ្ញា ផុន ដាឡែន កំពុងតែធ្វើឲ្យអ្នកសិល្បៈ និងមហាជនមួយចំនួនគិតថាតារាសម្ដែងទាំងពីររូបនេះជាគូស្នេហ៍ និងគ្នា។
ក្រោយពីមានការសង្ស័យពីសំណាក់អ្នកសិល្បៈ និងមហាជននាពេលកន្លងមក ណាត់ បូរី បានចេញមុខបកស្រាយថា ទំនាក់ទំនងលោកជាមួយកញ្ញា ផុន ដាឡែន ពេលនេះគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះមិនទាន់ដល់ដំណាក់កាលក្លាយជាសង្សារ និងគ្នាដូចអ្នកសិល្បៈ និងមហាជនមួយចំនួនគិតឡើយ។
លោកថា៖ "កន្លងមកភាពស្និទ្ធស្នាលខ្ញុំជាមួយ អាឡែន គ្រាន់តែជាមិត្តភក្តិនៅក្នុងសិល្បៈតែប៉ុណ្ណោះ ព្រោះពួកខ្ញុំជាអ្នកសិល្បៈតែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាទៅវិញទៅមកគឺជារឿង ធម្មតាទៅហើយ"។
ទស្សនារូបថតប៉ុន្មានសន្លឹករបស់ ណាត់ បូរី ជាមួយ ស្រីស្អាត ផុន ដាឡែន ទាំងខាងក្រោមនេះទាំងអស់គ្នា៖