Buffon ថាឈ្នះ Champions League មានតម្លៃដូចឈ្នះ World Cup
- 2017-05-09 07:57:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Buffon ថាឈ្នះ Champions League មានតម្លៃដូចឈ្នះ World Cup
ចន្លោះមិនឃើញ
Gianluigi Buffon បានចាត់ទុកការឈ្នះ UEFA Champions League មានតម្លៃធំធេងសម្រាប់រូបគេដូចជាការឈ្នះ World Cup ជាមួយក្រុមជម្រើសជាតិអ៊ីតាលីកាលពីឆ្នាំ២០០៦ដូច្នោះដែរ។
ការលើកឡើងបែបនេះដោយសារតែអ្នកចាំទីដៃស្អិតវ័យ ៣៩ឆ្នាំ មិនដែលស្គាល់ជាតិឈ្នះពាន Champions League នោះទេនៅក្នុងអាជីពបាល់ទាត់ពោលគឺបានត្រឹមរងជើងឯក២ដងប៉ុណ្ណោះកាលពីឆ្នាំ ២០០៣ និង២០១៥។
"ពាន Champions League មានន័យធំធេងបំផុតសម្រាប់ខ្ញុំ គឺដូចគ្នាទៅនឹង World Cup ឆ្នាំ២០០៦ដែរ។ នៅក្រោយពេលយកឈ្នះ Barcelona ខ្ញុំពិតជារីករាយ តែខ្ញុំមិនហ៊ានអបអរខ្លាំងពេកទេ ដោយសារតែធ្លាប់រងការខកចិត្តជាច្រើនដងមកហើយ"។ Buffon និយាយដូច្នេះ។
កីឡាករដែលមានស្រុកកំណើតនៅតំបន់ Tuscany ប្រទេសអ៊ីតាលី ធ្វើបាន Clean sheet ៩លើកហើយនៅChampions League រដូវកាលនេះ។ ប្រកួតចុងក្រោយដែល Buffon របូតគ្រាប់បាល់គឺកាលឈ្នះ Sevilla ៣-១ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។ គួររម្លឹកថា Juventus នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ Monaco នៅយប់នេះវេលាម៉ោង ១:៤៥នាទីរំលងអាធ្រាត្រ ខណៈជើងទីមួយពួកគេឈ្នះ ២-០ នៅទឹកដីបារាំង៕