ក្តៅៗ! កូរ៉េខាងត្បូង ជ្រើសរើស​បានប្រធានាធិបតីថ្មីហើយ!

  • 2017-05-10 02:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​ប្រទេស​កូរ៉េខាងត្បូង គឺ លោក ម៊ូន ជេអ៊ីន (Moon Jae-in) នឹង​ត្រូវ​ស្បថ​ចូល​ឡើង​កាន់​តំណែង បន្ទាប់​ពី​ទទួល​បាន​ជ័យជំនះ​លើ​ការ​បោះឆ្នោត នា​ពេល​ថ្មីៗ​នេះ។

លោក ម៊ូន ជេអ៊ីន (Moon Jae-in)

អតីត​មេធាវី និង​អ្នក​សេដ្ឋកិច្ច វ័យ​៦៤​ឆ្នាំ​រូបនេះ ត្រូវ​តែ​សម្លឹង​មើល ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ដ៏​ផុយ​ស្រួយ និង​គ្រប់គ្រង​ទំនាក់ទំនង​ដ៏​តានតឹង​ជាមួយ កូរ៉េខាងជើង។ លោក ម៊ូន ធ្លាប់​បាន​និយាយ​អំពី​ការ​បង្កើន​ទំនាក់ទំនង ជាមួយ​កូរ៉េខាងជើង ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ នៅ​ក្នុង​គោលនយោបាយ​កូរ៉េខាងត្បូង។

គួរ​បញ្ជាក់​ថា លោក ម៊ូន ដែល​ជា​បេក្ខភាព​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ទទួល​សំឡេងឆ្នោត រហូត​ដល់​ទៅ ៤១,១​ភាគរយ ស្រប​ពេល​ដែល លោក ហុង ជ៊ុនព្យូ (Hong Joon-pyo) ទទួល​បាន ២៥,៥​ភាគរយ និង លោក អាន ឈុលសូ (Ahn Cheol-soo) មក​ពី​គណបក្ស​និយម​កណ្ដាល ទទួល​បាន​ត្រឹមតែ ២១,៤​ភាគរយ​ប៉ុណ្ណោះ។

លោក ម៊ូន ជេអ៊ីន (Moon Jae-in)

ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ បន្ទាប់​ពី​ទទួល​បាន​ជ័យជំនះ លោក ម៊ូល បាន​និយាយ​ថា លោក​នឹង​កសាង «ប្រទេស​ដែល​មាន​ការ​រួបរួម​គ្នា» មួយ។ «ខ្ញុំ​នឹង​ក្លាយ​ជា​ប្រធានាធិបតី ដែល​បម្រើ​មនុស្ស​ទាំងអស់ ទោះ​បី​ជា​ពួកគេ​មិន​បាន​គាំទ្រ​ខ្ញុំ​ក៏​ដោយ»។ នេះ​បើ​តាម​សម្ដី លោក ម៊ូន។

គួរ​បញ្ជាក់​ថា លោក ម៊ូន នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង ប្រធានាធិបតី​កូរ៉េខាងជើង ទី​១៩ នៅ​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ (ម៉ោង​នៅ​កូរ៉េខាងត្បូង) នៅ​ឯ​អគារ​រដ្ឋ​សភា​ជាតិ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី