អ្នក​គាំទ្រ​ Real នាំ​គ្នា​ប្រកួត​មិត្តភាព​រក​ប្រាក់​សប្បុរស​ធម៌​​បាន​ជិត​៥​០០​ដុល្លារ​

  • 2017-05-11 02:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​នេះ​មាន​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​​សប្បុរស​ធម៌​រវាង​អ្នក​គាំទ្រ​បាល់ទាត់​ Real Madrid ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ និង​រក​ប្រាក់​បាន​ចំនួន​៤០៥​ដុល្លារ​អាមេរិក​ និង​២៥​ម៉ឺន​រៀល​​ដើម្បី​យក​ទៅ​ជួយ​ដល់​គ្រួសារ​ក្រី​ក្រ​ដែល​មាន​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ។

ការ​ប្រកួត​នៅ​លើ​ទីKMH Park ដែល​មាន​៤​ក្រុម​សុទ្ធ​តែ​អ្នក​គាំទ្រ​ Real Madrid ប្រចាំ​នៅ​កម្ពុជា។ ការ​ប្រកួត​គូ​ទី​១​ រវាង​ក្រុម​ Real Madrid KH និង​ KouPrey FT បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​ ០-០ ប៉ុន្តែ​ Real Madrid KH ​បាន​យក​ឈ្នះ​ដោយ​​ស៊ុត​បាល់​កាត់​សេចក្តី​១១​ម៉ែត្រ។ ការ​ប្រកួត​គូ​ទី​២​ ក្រុម​ NIDER FC បាន​យក​ឈ្នះ​​ Level Pro FT ដោយ​លទ្ធផល​ ១-០។

ចំពោះ​ការ​ប្រកួត​​​វគ្គ​ផ្តាច់​ព្រ័ត្រ​ Real Madrid KH ​បាន​យក​ឈ្នះ​ក្រុម​ NIDER FC ក្នុង​លទ្ធផល​ ១-០ ដើម្បី​ក្លាយ​ជា​ជើង​ឯក​ ខណៈ​លេខ​៣​បាន​ទៅ​ក្រុម​ KouPrey FT ​ក្រោយ​ពេល​ឈ្នះ​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ Level Pro FT ​ដោយ​លទ្ធផល​ ៣-០។

ថវិកា​៤០៥​ដុល្លារ​អាមេរិក​ និង​២៥​ម៉ឺន​រៀល​ ព្រម​ទាំង​សម្ភារៈ​​ក្រុម​អ្នក​គាំទ្រ​ទាំង​៤​នឹង​យក​ទៅ​ជួយ​ដល់​គ្រួសារ​ក្រី​ក្រ​គ្មាន​លុយ​ព្យាបាល​ជំងឺ៕

អត្ថបទ៖ ជាន ចាន់រ៉ា