ពរពោះជាង ១០​ខែ ពេលនេះតារាថៃ Namfon សម្រាលកូនបានសម្រេច​ហើយ!

  • 2017-05-11 10:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រង់​ចាំ​ និង​តស៊ូ​ពរ​ពោះ​អស់​រយៈ​ពេល​រហូត​ទៅដល់​ ១០​ខែ ពេល​នេះ​អ្នក​ម្ដាយ​ជា​តារា​សម្ដែង​ថៃ​ដ៏​ល្បី​ Namfon Kullanat បាន​សម្រាល​បុត្រ​ជាទី​ស្រលាញ់​ហើយ​កាល​ពី​ ម្សិល​មិញ​។

ជា​រឿង​ដ៏​រីករាយ​ និង​អបអរសាទរ​ដល់​ តារា​ស្រី​ Namfon Kullanat ដែល​បាន​សម្រាល​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​កាល​ពី​ថ្ងៃ​ពុធ​ ទី​ ១០​ ខែ​ឧសភា​ មិ្សល​មិញ​នេះ​ ក្រោយ​ពី​ពរពោះ​រយៈ​ពេល​១០​ខែ​ ។ Namfon និង​ Jordan ដែល​ជា​ស្វាមី​ពិត​ជា​មាន​សេចក្ដី​រីករាយ​យ៉ាង​ក្រៃលែង​ក្រោយ​ពី​បាន​ទទួល​សមាជិក​ថ្មី​ក្នុង​គ្រួសារ​ ។ ទាំង​ក្រុម​គ្រួសារ​ មិត្តភ័ក្ដិ​ និង​អ្នក​គាំទ្រ​បាន​សម្ដែង​ទឹក​ចិត្ត​រំភើប​ និង​អបអរ​សាទរ​ជាខ្លាំង​ដល់​ពួកគេ​ទាំង​ ២​នាក់​។

គួរ​បញ្ជាក់​ផងដែរ​ថា​ Namfon Kullanat និង​ស្វាមី​របស់​នាង លោក​ Jordan បាន​រៀបអាពាហ៍ពិពាហ៍​ នៅខែ​ឧសភា​ ឆ្នាំ ២០១៥ មកម៉្លេះ​ និង​បាន​រួម​រស់​ជាមួយគ្នាយ៉ាង​មាន​ក្ដីសុខចាប់ពី​ពេល​នោះមក ៕

ប្រភព៖ Mthai   ប្រែ​សម្រួល៖ យី សុធារី