វីដេអូអប់រំខ្លី ស្តីពីទឹកចិត្តអ្នកម្តាយ មើលហើយទឹកភ្នែកស្រក់មិនដឹងខ្លួន
- 2017-05-13 06:54:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូអប់រំខ្លី ស្តីពីទឹកចិត្តអ្នកម្តាយ មើលហើយទឹកភ្នែកស្រក់មិនដឹងខ្លួន
ចន្លោះមិនឃើញ
ស្របពេលដែលទិវាអ្នកម្តាយ ឬ Mother's Day កាន់តែខិតជិតមកដល់ ពោលគឺនៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា នេះ វីដេអូអប់រំខ្លីមួយខ្សែ ស្ដីពីទឹកចិត្តរបស់ម្ដាយចំពោះកូនស្រី ត្រូវបានបង្ហោះ និងចែកចាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមមួយនេះ ទស្សនាហើយភ្ញាក់ដឹងខ្លួន និងខ្លះស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួនទៀតផង។
វីដេអូឃ្លិបនោះ បានអប់រំកូនៗ ឲ្យយល់ពីទឹកចិត្តអ្នកម្ដាយ ដែលតែងតែព្រួយបារម្ភពីកូនគ្រប់វិនាទី។ មិនតែប៉ុណ្ណោះ បើទោះបីជាកូននៅតែរឹងរូស និងមិនស្ដាប់បង្គាប់ក្ដី ក៏អ្នកម្ដាយនៅតែស្រលាញ់ និងទូន្មានព្រានប្រដៅកូនឲ្យដើរលើផ្លូវល្អ និងធ្វើតែអំពី ព្រោះមិនចង់ឃើញកូនខុសឆ្គង និងធ្លាក់ខ្លួនជាមនុស្សដែលគេមើលងាយឡើយ៕
ចង់ដឹងអត្ថន័យកាន់តែច្បាស់ សូមទស្សនាវីដេអូទាំងអស់គ្នា៖