ធ្លាប់តែឃើញក្នុងរឿងកូរ៉េ ឥលូវកាបូប-គ្រឿងអលង្ការនេះមាននៅកម្ពុជាហើយ
- 2017-05-14 03:19:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែឃើញក្នុងរឿងកូរ៉េ ឥលូវកាបូប-គ្រឿងអលង្ការនេះមាននៅកម្ពុជាហើយ
ចន្លោះមិនឃើញ
ម៉ាកកាបូប និង គ្រឿងអលង្ការជួរមុខរបស់ប្រទេសកូរ៉េ J.ESTINA ដែលខ្មែរយើងធ្លាប់តែឃើញក្នុងរឿងកូរ៉េល្បីៗ ដូចជារឿង Descendant of the Sun និងរឿង The Master sun ពេលនេះបានបើកហាងផ្លូវការរបស់ខ្លួននៅកម្ពុជាហើយ។
ហាងថ្មីដ៏ធំទូលាយ និងមានដាក់លក់ផលិតផល J.ESTINA ទាំងកាបូប និង គ្រឿងអលង្ការម៉ូដថ្មីបំផុតនេះ បានបើកសម្ពោធលក់ជាលើកដំបូងដោយមានកម្មវិធីជប់លៀងកាត់ខ្សែបូរយ៉ាងឧឡារិក កាលពីល្ងាចម្សិលមិញនៅទីតាំងហាងផ្ទាល់ក្នុងអគារទីក្រុងអូឡាំព្យាលើមហាវិថីមុនីរ៉េត។ កាន់តែរំជើបរំជួលនោះព្រឹត្តិការណ៍នេះមានការចូលរួមដោយផ្ទាល់ពីម្ចាស់ផលិតផល J.ESTINA មកពីប្រទេសកូរ៉េ ការដើរបង្ហាញម៉ូដពីតារាល្បីឈ្មោះជាច្រើនរូប និងអ្នកសារព័ត៌មានជាច្រើនទៀតផង ។
ថ្លែងក្នុងឱកាសបើកសម្ពោធនេះ លោក Kim Kimun ប្រធានក្រុមហ៊ុន J.ESTINA បានឲ្យដឹងថា៖ « គ្រឿងអលង្ការ និង កាបូប J.ESTINA បានរីកចម្រើនយ៉ាងឆាប់រហ័សលើទីផ្សារទូទាំងពិភពលោក ដោយសារម៉ាករបស់យើងមានការរចនារូបរាងយ៉ាងស្រស់ស្អាតត្រូវចិត្តស្ត្រី ជាមួយលក្ខណៈពិសេស ប្លែកគេ គឺការ Design បញ្ចូលគ្នាយ៉ាងល្អរវាងប្រាក់ និងមាស។ យើងក៏បានសហការផ្សព្វផ្សាយយ៉ាងល្អតាមរយៈខ្សែរភាពយន្តកូរ៉េល្បីជាច្រើនដែលធ្វើឲ្យមហាជនបានឃើញផលិតផលយើងហើយស្វែងរកទិញ»។
លោកបន្តថា៖ «យើងសម្រេចចូលទីផ្សារកម្ពុជាដោយមើលឃើញថាប្រជាជនខ្មែរមានចំណូលចិត្តលើការរចនាម៉ូដស្រដៀងគ្នានិងប្រជាជនកូរ៉េ ហើយក៏និយមមើលរឿងកូរ៉េផងដែរ។ វត្ថមានរបស់ J.ESTINA នៅកម្ពុជាសន្យាបំពេញជូនស្ត្រីទាំងអស់នូវជីវិតដ៏ស្រស់បំព្រងដូចជាម្ចាស់ក្សត្រី ។ ថ្មីៗនេះយើងក៏បានបង្កើតឲ្យមានគ្រឿងសម្អាងផងដែរ ដើម្បីបំពេញសុបន្តិរបស់ស្ត្រីទាំងអស់ដែលចង់ទទួលបានភាពស្រស់ស្អាតថ្លៃថ្នូរផូរផង់ក្នុងជីវិត»។
J.ESTINA ចាប់កំណើតក្នុងឆ្នាំ២០០៣ បច្ចុប្បន្នមានហាងចំនួន ៧០ នៅប្រទេសកូរ៉េ និង ហាងDuty Free នៅ ប្រទេសចិន ហុងកុង សៀងហៃ ម៉ាកាវ ជប៉ុន ថៃ ឥណ្ឌូណេស៊ី និងក្នុងឆ្នាំ២០១៧នេះមានកម្ពុជា។ ម៉ាកដ៏ល្បីនេះកំពុងប្រកួតប្រជែងជាមួយម៉ាកលំដាប់អន្តរជាតិ ដូចជា Swarovski និង Pandora លើមុខជំនួញគ្រឿងអលង្កា និង ម៉ាក Coach Furla និង Micheal Kors លើជំនួញកាបូប។