មិន​គួរ​ឲ្យ​ជឿ ​Galaxy S8​ ​អាច​ប្រើ​ ​Windows 10 បាន

  • 2017-05-17 02:08:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូបភាព​ ​៣​ ​សន្លឹក​នៃ​ ​Galaxy S8​ ​កំពុង​ល្បី​លើ​បណ្ដាញ​អ៊ីនធឺណិត​ ​ក្រោយ​ស្មាតហ្វូន​ ​Android​ ​នេះ​ ​អាច​ដំណើរការ​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ ​Microsoft​ ​គឺ​ ​Windows 10 mobile។

មិន​មាន​បង្ហាញ​ពី​វិធី​ដាក់​ដំណើរការ​ ​Windows 10 mobile​ ​នៅ​លើ​ ​Galaxy S8​ ​ខាង​លើ​នោះ​ ​តែ​គេ​អាច​ឃើញ​ថា​ស្មាតហ្វូន​នេះ​ក៏​នៅ​តែ​បញ្ចេញ​រូបភាព​ដ៏​ពិសេស​ជា​មួយ​អេក្រង់​កោង​ ​និង​ប្រើប្រាស់​មុខងារ​នានា​របស់​ ​Windows 10 mobile​ ​បាន​យ៉ាង​ងាយ​ស្រួល។

ចំពោះ​ការ​ដាក់​ដំណើរការ​ ​Window 10 mobile​ ​នៅ​លើ​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​ឆ្នាំ​ ​២០១៧​ ​របស់​ ​Samsung​ ​នេះ​ ​គឺ​ធ្វើ​ឡើង​ដោយ​អ្នក​សរសេរ​កម្មវិធី​ម្នាក់​ក្នុង​ប្រទេស​ចិន​ ​ហើយ​គេ​ក៏​កំពុង​សាក​ល្បង​ដាក់​ដំណើរការ​ ​Window 10 mobile​ ​សម្រាប់​ ​Galaxy S8+​ ​ដែល​ជា​ជំហាន​បន្ទាប់៕

Windows 10 mobile​ ​(Windows​ ​សម្រាប់​ស្មាតហ្វូន)

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី