ដួង ម៉ានិច ចាប់​ដៃ​តារា​ល្បីៗ​៣​ដួង ទៅ​សម្ដែង​នៅ អូស្ត្រាលី

  • 2017-05-17 03:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដួង​ ម៉ានិច ប្រាប់​ថា នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ រូប​នាង​ ​និង​តារា​៣ដួង​ទៀត​ ត្រៀម​ចេញ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី​ហើយ។

នាងបញ្ជាក់​ថា តារា៣​ដួង​ទៀត ​ដែល​ត្រៀម​ទៅ​សម្ដែង​ជា​មួយ​នាង​ មាន​ដូចជា​​ ប៉ែន ចំរ៉ុង ហ្សូណូ និង ​ប៉ាច់ គីមមួយ។

“អត់​ទាន់​ដឹង​ថា​ ឡើង​យន្ត​ហោះ​ចេញ​ទៅ​ថ្ងៃ​ណា​ឲ្យ​ប្រាកដ​​ទេ ដឹង​តែ​អំឡុង​ពាក់​កណ្ដាល​ខែ​៧​នេះ​ហើយ"។ តួស្រី​រឿង "ពស់​កេង​កង"​ ថ្លែង។

នាង​បន្ត​ទៀត​ថា បេសកកម្ម​ទៅ​សម្ដែង​ក្រៅ​ស្រុក​លើក​នេះ អាច​មាន​រយៈ ពេល​១ខែ ឬ អាច​ឈាន​ដល់​៥​សប្ដាហ៍។ "ដំបូង​សម្ដែង​នៅ ម៉ែលប៊ន បន្ទាប់​មក​​ទើប​ទៅ​រដ្ឋ​ផ្សេង​ៗ ៤​ទៀត ហើយ​យើង​​មាន​ជា​រឿង​ខ្លីៗ​ដែល​រៀប​ចំហើយ​ទៅ​សម្ដែង និង​មាន​ការ​ច្រៀង​រាំ​លេង​សប្បាយ​ជា​មួយ​បង​ប្អូន​នៅ​ទី​នោះ​​" ម៉ានិច រៀប​រាប់។

តារា​ស្រី​រូប​នេះ​លើក​ឡើង​ថា អូស្ត្រាលី ជា​ប្រទេស​ទី​៤​ដែលនាង​ចេញ​ទៅ​សម្ដែង​បន្ទាប់​ពី ម៉ាឡេស៊ី សិង្ហបុរី និង កូរ៉េ ហើយ​នាង​សង្ឃឹម​ថា​ បេសកកម្ម​លើក​នេះ​នឹង​នាំ​ភាព​ជោគជ័យ​ដល់​ក្រុម​ពួក​នាង ពិសេស​ចង់ប្រជាជន​នៅ​ទី​នោះ​គាំ​ទ្រ​សិល្បៈ​ខ្មែរកាន់​តែ​ច្រើន​​៕

អត្ថបទ៖ សុខណា