សុខ សោម៉ាវត្តី លី វ៉ាហេទ កៀក​ដៃ​គ្នា​ស្និទ្ធទៅ​រោង​កុន​យប់​មិញ

  • 2017-05-17 03:33:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​មិញ​នេះ​តួឯក​រឿង​ "ខូចចិត្ត​អាជីព" សុខ សោម៉ាវត្តី និង លី វ៉ាហេត បាន​បណ្ដើរ​គ្នា​យ៉ាង​ស្អិត​ទៅ​រោង​ភាពយន្ត​ Major Cineplex by Cellcard ដើម្បី​ចូល​រួម​កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រ។

កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រ​ (Fan Meeting) លើក​ដំបូង​របស់​អ្នក​គាំទ្រ​ភាពយន្ត "ខូចចិត្ត​អាជីព" គឺ​បាន​ប្រារព្ធ​ឡើង​នៅ​រោង​ភាពយន្ត Major Cineplex by Cellcard ដោយ​​រៀប​ចំ​ពី​ផលិតកម្ម Rock និង មាន​ការ​ចូល​រួម​ពី​​តួ​ឯក​ស្រី​ប្រុស រួម​ទាំង​អ្នក​និពន្ធ​រឿង​នេះ​ផ្ទាល់​ដែរ។ ហើយ​ជាពិសេស​នោះ​សុខ សោម៉ាវត្តី និង លី វ៉ាហេត ចូល​ទៅ​ Surprise អ្នក​ទស្សនា​ដល់​រោង​ភាពយន្ត​ផង​ដែរ។

អ្នក​និពន្ធ​បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​ផលិតកម្ម​សម្រេច​ចិត្ត​​បង្កើត​កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ​ដែល​បាន​មក​ទស្សនា​រឿង "ខូចចិត្ត​អាជីព" ជាពិសេស​ក៏​ដូច​ជា​ផ្ដល់​ឱកាស​ដល់​អ្នកគាំទ្រ​បាន​ជួប​ Idol របស់​ពួក​គេ​ផ្ទាល់​និង​ថត​រូប​ជាមួយ​ដោយ​សេរី​​ទៀត​ផង៕

ចុចអាន៖ សារ​​ពិសេស​ពី​អ្នក​និពន្ធ​ ខូច​ចិត្ត​អាជីព ចំពោះ​យុវវ័យកម្ពុជា​

អត្ថបទ៖ Samedy